កំពូលមនុស្ស Elon Musk ​ដឹងចំណុចខ្សោយខ្ទេច​លើ​ Twitter ចង់ប្តូរទៅប្រភេទ Open Source វិញ

  • 2022-04-19 04:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមនុស្ស​ម្នាក់​ដែល​ចូលចិត្ត​បង្ហោះគ្រប់យ៉ាង​លើ Twitter មាន​ទាំង​ពាក្យពេចន៍កំប្លែងៗ សារ​ផ្លូវការ ឬ​ដំណឹង​ទាក់ទងនឹង Crypto, អវកាស និង​​ព្រឹត្តិការណ៍​ថ្មីៗ​​នានាធ្វើ​ឲ្យ លោក Elon Musk ក្លាយ​ជា​មនុស្ស​មានឥទ្ធិពល​បំផុត​មាន​អ្នក​តាមដាន​ Profile រាប់​លាន​នាក់។​

បច្ចុប្បន្ន​លោក​មាន​ចំណែក​ភាគហ៊ុន​ ៩% ប៉ុណ្ណោះនៅ​ក្នុង​ Twitter យ៉ាងណាមិញមានដំណឹង​ជាច្រើនផ្សព្វ​ផ្សាយ​ថា លោកនឹង​ក្លាយជា​នាយកប្រតិបត្តិថ្មី​គ្រប់គ្រង Twitter ខណៈដែល​សាមី​ខ្លួនស្នើសុំទិញក្រុមហ៊ុន Twitter ។ កំពូលមនុស្សរូប​នេះត្រូវ​បាន​គេកត់​សម្គាល់​ឃើញ​ថា លោក​បាន​ដឹងចំណុចខ្សោយលើ​ Twitter ជា​ច្រើន​ចំណុច​ដែល​កំពុង​ខ្វះខាត បូក​ផ្សំ​នឹង​គំនិតសេរីនិយម​​ដែល​លោក​ចង់​បន្ថែម​រសជាតិ​នៅ​លើ បណ្ដាញ​សង្គម​នេះ​ផង​ដែរ។

លោក​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា Twitter’s Secret Algorithm-ប្រព័ន្ធគ្រប់គ្រងកូដ​សម្ងាត់​នៅលើ Twitter ដែលគេប្រើជាឧបករណ៍​សម្រាប់​កំណត់​លើ news feed ធ្វើ​ឲ្យ​ content ខ្លះ​ត្រូវ​គេ​បិទ​ដោយ​ស្វ័យប្រវត្តិដោយផ្អែក​លើ AI ជាពិសេស​គឺ​ការ​បញ្ចេញ​មតិ​អវិជ្ជមានជាដើម​។​ លោក​យល់​ថា ត្រង់​ចំណុច​នេះ Twitter គួរ​តែ​ផ្លាស់ប្តូរ​ទៅ​ជា​ប្រភេទ Open Source វិញ​ដែល​អនុញ្ញាតិ ​ឲ្យ​សាធារណជន​អាច​កែសម្រួល​​ដោយ​ខ្លួន​ឯង​បាន​ ក្នុងគោលបំណង​​ផ្ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ជៀសវាង​ក្លាយជា​ឧប​ករណ៍​ផ្សាយពាណិជ្ជកម្ម​។​

លោកក៏មានមតិយោបល់ប្លែកៗ​លើ​ចំណុច​ខ្វះខាត​របស់​ Twitter ដែល​គេ​កម្រ​បាន​ឮ​​ពីមុន​ ដូចជា វិធីសាស្រ្ត​ក្នុង​ការ​​បង្កើត Edit Button-ប៊ូតុង​ពាក្យ Edit លើ Comment និង​បន្ថែម​កូដ​ការពារមេរោគប្រភេទ Spambots ឬ Scam bots-ពពួក​ bots ស្វ័យប្រវត្តិ​រំខាន news feed ។ លើសពីនេះ​ប្រសិនបើលោកគ្រប់គ្រង Twitter លោកនឹង​ប្រែក្លាយ Ads ទៅជា​របស់​ដែល​លែង​រំខាន​លើ news feed របស់​អ្នក​ប្រើ ឬ​ អាច​នឹង​ធ្វើ​ឲ្យ​មាន​តិច​បំផុត​​។

រំឮកផងដែរថា មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក បច្ចុប្បន្ន​កំពុង​កាន់កាប់​ក្រុមហ៊ុនជា​ច្រើនដូចជា ក្រុមហ៊ុនផលិត​រថយន្ត​អគ្គិសនី Tesla, ​ក្រុមហ៊ុន​អវកាស SpaceX, ក្រុមហ៊ុន Neuralink ​កំពុង​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ចំណុច​ប្រទាក់​ខួរក្បាល​ល្បឿន​លឿន​ភ្ជាប់​ទៅ​កុំព្យូទ័រ និងក្រុមហ៊ុន Boring Company អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ផ្លូវក្រោមដី​នៅ​សហរដ្ឋអាមេរិក និង​ជា​ស្ថាបនិក​កាក់ DogeCoin ផងដែរ​។

ចុះគ្នា​យើង​យល់​ថា ពូ​សាកសម​ជា CEO គ្រប់គ្រង Twitter ដែរទេ?​

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Newsthink