ពិធីការិនី កុសុម៉ា និយាយយ៉ាងខ្លី ទៅកាន់ ផេន ខេក ក្រោយប្រកាសបែកគ្នាជាមួយស្វាមី

  • 2022-04-19 07:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងប្រះឆាក្នុងរង្វង់គ្រួសារសិល្បការិនីភេទទី៣ គឺ ផេន ខេក ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនតែប៉ុណ្ណោះពិធីករិនីល្បីឈ្មោះគឺ កញ្ញា សុភ័ក្រ កុសុម៉ា ក៏បង្ហាញការភ្ញាក់ផ្អើល ថែមទាំងពោល ពាក្យប៉ុន្មានឃ្លាទៅកាន់ ផេនខេក។

ក្រោយរៀបអាពាហ៍ពិពាហ៍បានជាង១ខែ ស្រាប់តែរសៀលថ្ងៃទី១៩ មេសា ផេនខេក បង្ហោះរូបថត ភ្ជាប់ជាមួយសារឈឺចាប់ត្រូវស្វាមីក្បត់ចិត្តមានអ្នកទីបី និងប្រកាសបែកគ្នាក្រោយរួមរស់ស្រលាញ់គ្នា បាន៦ឆ្នាំ។ ដំណឹងនេះពិតជាធ្វើឱ្យគ្រប់គ្នាស្មានមិត្តដល់ ស្របពេលដែល ផេនខេក បង្ហោះលើបណ្ដាញ សង្គម ស្រាប់តែពិធីការីរូបស្រស់ កុសុម៉ា ចូលទៅ Comment ប៉ុន្មានឃ្លាធ្វើការលើកទឹកចិត្ត និងណែនាំ ផ្លូវល្អទៅកាន់ ផេនខេក ដែលជាមិត្តរួមអាជីព។

កុសុម៉ា រៀបរាប់លើកទឹកចិត្តទៅកាន់ ផេនខេក យ៉ាងដូច្នេះ៖ “កុំគិតច្រើន ហើយកុំគួរពីបាកចិត្តជាមួយ មនុស្សដែលមិនស្រលាញ់យើង ចាត់ទុក្ខថាយើងជំពាក់កម្មគេ ហើយដល់ពេលវេលាដែលសងកម្មគេឱ្យ អស់ហើយ ស៊ូៗម៉ាប់ៗ”។

យ៉ាងណាមិញចំពោះបញ្ហាស្នេហាតារាមួយគូនេះ សាមីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថានេះមិនមែនជាការ សម្ដែងទាមទារចំណាប់អារម្មណ៍ ឬទាញប្រជាប្រិយភាពនោះទេ គឺជារឿងពីតដែលស្វាមីខ្លួនបានក្បិត លួចមានអ្នកទី៣ ស្និទ្ធស្នាលគៀកកើយថតវីដេជាច្រើនរួមគ្នា៕

អត្ថបទ៖ Kesor

អត្ថបទថ្មី