រ៉ាឌី អួលដើមក និយាយរឿងអ្នកទី៣ ចូលទៅបំបែកស្នេហា ផេនខេក និងឆៃ

  • 2022-04-21 02:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់ឈ្មោះ រ៉ាឌី ដែលគេសង្ស័យថាជាអ្នកទី៣ ចូលទៅបំបែកស្នេហាតារាសម្ដែងមាឌយក្ស ផេនខេក និងឆៃ នោះ បានចេញមុខបកស្រាយទាំងអួលដើមករ បន្ទាប់ពីមហាជន និងសារព័ត៌មានជាច្រើនចុះផ្សាយថា រូបលោកមានទំនាក់ទំនងស្នេហាត្រីកោណជាមួយស្វាមីរបស់ ផេនខេក។

រ៉ាឌី បានរត់ទៅពឹងតារាចម្រៀងបញ្ញា សិទ្ធដល់ផ្ទះ ដើម្បីLive បកស្រាយពីដំណើរយល់ច្រឡំរបស់មហាជនមកលើខ្លួន។ រ៉ាឌី និយាយថា តាមពិតរូបលោក និងឆៃដែលជាស្វាមីរបស់ ផេនខេក គឺជាមិត្ដភក្ដិនឹងគ្នាពុំមានទំនាក់ទំនងអ្វីផ្សេងនោះទេ។ រីឯវីដេអូចាស់ដែលគេឃើញនៅតាមបណ្ដាញសង្គមនោះ គឺរូបលោក និងថតឡើងក្នុងន័យលេងសើចធម្មតាប៉ុណ្ណោះ ប៉ុន្ដែដល់ពេលមានរឿងស្រាប់តែធ្លាយវីដេអូស្និទ្ធស្នាលបែបនេះកាន់តែច្រើន។

រ៉ាឌី៖ “រឿងនេះមានតែ ផេនខេក និងឆៃខ្លួនឯងទេ ទើបដឹងច្បាស់ ថាការបែកបាក់ពួកគេកើតចេញពីអី ហើយខ្ញុំគ្រាន់តែជាមិត្ដធម្មតាទាំងផេនខេក និងឆៃ ហើយឥឡូវខ្ញុំបែរទៅជាជនរងគ្រោះ ខ្ញុំអួលដើមករនិយាយមិនចេញពេលគេជេរថា ខ្ញុំជាមនុស្សអាក្រក់ដណ្ដើមប្ដីគេ ទាំងដែលខ្ញុំមិនដឹងអីសោះ"។

រ៉ាឌី ស្នើឲ្យស្វាមីរបស់ផេនខេក ចេញមុខបកស្រាយលើទំនាក់ទំនងនេះ ដើម្បីកុំឲ្យមហាជនមានការយល់ច្រឡំបន្ដទៅទៀត។លោកថា លោកនៅតែជាមិត្ដល្អរបស់ផេនខេក និងឆៃ ព្រោះបានស្គាល់ និងរាប់អានគ្នាអស់រយៈពេល៥ ទៅ៦ឆ្នាំហើយ។

នៅក្នុងការLive តាមគណនីហ្វេសប៊ុករបស់តារាចម្រៀង បញ្ញាសិទ្ធិ កាលពីយប់មិញ រ៉ាឌី ក៏ទទួលឲ្យមហាជនឈប់យករូបថត ឬវីដេអូលោកជាមួយឆៃ ទៅចុះផ្សាយទៀតដែលធ្វើឲ្យមហាជនយល់ច្រឡំ ហើយនាំគ្នាមកជេរប្រទេចលោកកាន់តែច្រើន។

ទន្ទឹមគ្នានេះ ផេនខេក ក៏ទទួលស្គាល់ថា លោករ៉ាឌី មិនមែនជាជនទី៣ ដែលចូលទៅបំបែកស្នេហារវាងនាង និងឆៃនោះទេ ប៉ុន្ដែផេនខេក នៅតែមិនទាន់ទម្លាយជនទី៣ ពិតប្រាកដនៅក្នុងរឿងស្នេហារបស់នាងនៅឡើយ។ នៅក្នុងការLive បកស្រាយខ្លីមួយជាមួយតារាសម្ដែង គង់ ច័ន្ទស្រីមុំ កាលពីយប់មិញ ផេនខេក គ្រាន់តែបញ្ជាក់ថា រ៉ាឌី និងបញ្ញាសិទ្ធ គ្រាន់តែជាមិត្ដភក្ដីធម្មតារបស់ឆៃប៉ុណ្ណោះ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី