ស្ងាត់ៗ សុខ ពិសី និយាយរឿងគូស្រករ ឡើងផ្អើលអ្នកគាំទ្រ

  • 2022-04-21 07:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងសាច់សខ្ចីក្នុងផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី កាន់តែលែងភ័យរឿងគូស្រករ បើទោះជានាងមានវ័យកាន់តែកើនក៏ដោយ តែបែរជាខ្វល់រឿងខំរកលុយទៅវិញ។

បើក្រឡេកមើលមិត្តភក្ក័ក្នុងរង្វង់សិល្បៈជាច្រើនរូប កាលពីជំនាន់នាងវិញ គេបានរៀបការសឹងអស់គ្នាទៅហើយ បែរកញ្ញា សុខ ពិសី វិញ ដូចជាមិនទាន់មានដំណឹងថាមានអ្នកនេះអ្នកនោះសោះ រឺចូលរោងការសោះ បើទោះអាយុរបស់នាងកាន់តែកើនឡើងហើយក្តីរហូតថ្ងៃនេះនាងបានបង្ហាញសំណេរដោយបញ្ជាក់ថា នាងមិនភ័យរឿងគូស្រករនោះទេ ដល់ពេលណាយកពេលហ្នឹងទៅ តែបើអត់មានក៏អត់ទៅ ដោយនាងថាត្រូវខ្វលរឿងខំរកលុយឲ្យបានច្រើនៗទៀតផង ទុកសម្រាប់ពេលចាស់ទៅយកទៅដើរលេងឲ្យសប្បាយ។

រម្លឹកផងដែរថា តារាចម្រៀងក្នុងផលិតកម្មសាន់ដេ សុខ ពិសី ទោះមិនខ្វល់រឿងគូស្រករក្តីតែមើលទៅជីវិតនៅ single របស់នាងសព្វថ្ងៃហាក់មានក្តីសុខណាស់ រហូតមានជំនួញក្នុងដៃជាច្រើន៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី