ពេល​នេះ ថៃ ដាក់យុទ្ធនាការ ដើម្បីកើបយក​ភ្ញៀវទេសចរឲ្យមកកម្សាន្តប្រទេសខ្លួនវិញហើយ

  • 2022-04-25 05:06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃបានប្រកាស លុបចោលកម្មវិធី Test&Go ចាប់ពីថ្ងៃទី០១ខែ ឧសភា នេះតទៅ ដោយថៃនឹងលុបការធ្វើតេស្តម៉ាស៊ីនធំ PCRផ្ទាល់ ហើយប្តូរមកត្រឹមការធ្វើតេស្តរហ័សវិញ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅថ្មីគឺកើបភ្ញៀវទេសចរបរទេសឡើងវិញឲ្យមកកម្សាន្តប្រទេសខ្លួនកាន់តែច្រើន។នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bangkok Post កាលពីថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២២។

បន្ទាប់ពីដឹកនាំកិច្ចប្រជុំ CCSA រួចលោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា បានលើកឡើងថា វិស័យទេសចរណ៍របស់ប្រទេសថៃកំពុងងើបឡើងវិញ ហើយការធ្វើតេស្តរហ័សអង់ទីហ្សែន នឹងមានភាពងាយស្រួល លឿនជាងមុនសម្រាប់ភ្ញៀវបរទេស ឲ្យមកកម្សន្តប្រទេសយើង។

លោកបានបន្ថែមទៀតថា «ប្រទេសជាច្រើនកំពុងតែបន្ធូរបន្ថយវិធានការរឹតបន្តឹងចំពោះការធ្វើដំណើរចូលក្នុងប្រទេសរបស់គេ ហើយប្រទេសរបស់យើងក៏នឹងធ្វើបែបនេះដែរ ព្រោះយើងពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ដើម្បីគាំទ្រសេដ្ឋកិច្ច»។ ចាប់ពីថ្ងៃទី១ ខែឧសភាទៅ Test & Go នឹងគ្មានទៀតនោះទេ រដ្ឋាភិបាលនឹងមានវិធានការផ្សេងៗគ្នាសម្រាប់ការមកដល់របស់ជនបរទេស ទាំងអ្នកដែលបានចាក់វ៉ាក់សាំង និងអ្នកដែលមិនបានចាក់វ៉ាក់សាំង។

ប្រភព៖ Bangkokpost   អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម