ជម្រើសក្តារចុច Mechanical Keyboard តម្លៃក្រោម ៥០ដុល្លារ

  • 2022-04-26 05:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Machanical Keyboard ជាក្តារចុចដំណើរការដោយគ្រាប់ចុចនីមួយៗដំណើរការដាច់ដោយឡែក អ្នកអាចផ្លាស់ប្តូរគ្រាប់ចុចណាដែលខូចបានដោយងាយស្រួល។ វាដំណើរការដោយគន្លឹះពិសេស តាមបច្ចេកទេសរៀងៗខ្លួនរបស់ក្រុមហ៊ុននីមួយៗ។ គន្លឹះនោះនឹងផ្តល់មកវិញនូវកម្លាំងតបដ៏ល្អ ងាយស្រួលដឹងថាបានចុច ឬមិនទាន់ចុច។

Mechanical Keyboard ស័ក្កសមសម្រាប់អ្នកចូលចិត្តវាយអក្សរល្បឿនលឿនដូចជាអ្នកសរសេរអត្ថបទ គណនេយ្យករ Programmer និងអ្នកលេងហ្គេម។ ថ្ងៃនេះ Sabay នឹងបង្ហាញជម្រើសក្តារចុច Mechanical Keyboard ដែលមានតម្លៃក្រោម ៥០ដុល្លារមកបង្ហាញជូន។

តោះទៅតាមដានទាំងអស់គ្នា៖

១. Sharkoon skiller Mech SGK3 RGB ៤៥ដុល្លារ

Sharkoon skiller Mech SGK3 RGB ជាប្រភេទក្តារចុចមានប៊ូតុងគ្រប់ចំនួន ទាំងលេខ ទាំង Fuction Key មិនមានខ្វះមួយណានោះទេ។ អ្នកអាចរកទិញ Sharkoon skiller Mech SGK3 RGB នៅហាង cccomputer ក្នុងតម្លៃ ៤៥ដុល្លារ។

Sharkoon skiller Mech SGK3 RGB

**២. Prolink GK-6002MS ៣៤ដុល្លារ**

Prolink GK-6002MS ជាប្រភេទក្តារចុច 68 keys ដូច្នេះវាមានទំហំតូចងាយស្រួលយកតាមខ្លួន។ ក្តារចុចនេះអាចភ្ជាប់បានគ្រប់កុំព្យូទ័រ តភ្ជាប់ដោយខ្សែ Type-C។ អ្នកអាចរកទិញ Prolink GK-6002MS នៅហាង PTC Computer ក្នុងតម្លៃ ៣៤ដុល្លារ។

Prolink GK-6002MS

៣. MageGee Mechanical keyboard ៣០ដុល្លារ

MageGee Mechanical keyboard ជាប្រភេទក្តារចុច 61 keys មានទំហំតូចងាយស្រួលយកតាមខ្លួន។ អ្នកអាចរកទិញ MageGee Mechanical keyboard នៅហាង G-Accessories ក្នុងតម្លៃ ៣០ដុល្លារ។

MageGee Mechanical keyboard

៤. Ziyoulang T60 ៣០ដុល្លារ

Ziyoulang T60 ជាប្រភេទក្តារចុច 62 keys មានទំហំតូចងាយស្រួលយកតាមខ្លួន។ អ្នកអាចរកទិញ Ziyoulang T60 នៅហាង OverClock Store ក្នុងតម្លៃ ៣០ដុល្លារ។

Ziyoulang T60

៥. Rapoo V500PRO ២៥ដុល្លារ

Rapoo V500PRO ជាប្រភេទក្តារចុច 104 keys ពេញលក្ខណៈទាំងលេខ និង Fuction Keys។ អ្នកអាចរកទិញ Rapoo V500PRO នៅហាង One Gears Computer ក្នុងតម្លៃ ៣០ដុល្លារ។

Rapoo V500PRO

សម្រាប់ការជ្រើសរើសអ្នកអាចទៅសាកល្បងផ្ទាល់នៅហាងនានា ដើម្បីដឹងថាអ្នកចូលចិត្តមួយណាជាង ព្រោះចំណង់ចំណូលចិត្តម្នាក់ៗមិនដូចគ្នាទេ។ មួយវិញទៀត នៅលើក្តារចុចតែមួយ អ្នកអាចជ្រើសរើសពណ៌ផ្សេងៗគ្នា ទៅតាមប្រភេទបានដូចជាប្រើគ្រាប់ចុចពណ៌ផ្ទៃមេឃលើគ្រាប់ចុច Enter, Shift, Ctrl ហើយប្រើពណ៌ត្នោតលើគ្រាប់ចុចតួអក្សរ និងប្រើគ្រាប់ចុចពណ៌លឿងលើគ្រាប់ចុចតួរលេខក៏បាន ទៅតាមចំណូលចិត្តរបស់អ្នក៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម