ខ្លាំងបាត់! ឥទ្ធិពល​តារា​ម្នាក់ ពេល​នេះថៃ សប្បាយ​នាំ​ចេញ​ស្វាយ​ទៅ​ទីផ្សារ​ពិភព​លោក ចំណេញ​លុយរាប់លាន!

  • 2022-04-27 07:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃបានក្លាយទៅជាប្រទេសនាំចេញផ្លែស្វាយលំដាប់ទី ២ ក្នុងតំបន់អាស៊ាន និងលំដាប់ទី ៧ សម្រាប់ទីផ្សារលើពិភពលោក ក្រោយពេលតារាចម្រៀងរ៉េបថៃគឺកញ្ញា Milli បានយកបាយដំណើបស្វាយទុំ ទៅបង្ហាញនៅលើឆាកប្រគុំតន្ត្រីអន្តជាតិ coachella នៅសហរដ្ឋអាមេរិកកាលកពីពេលកន្លងទៅ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងឆ្នាំ ២០២១ប្រទេស ថៃបានធ្វើការនាំចេញផ្លែស្វាយស្រស់ក្នុងតម្លៃសរុប ៩៥ លានដុល្លារពោលគឺកើន ៥២% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ខណ:២ ខែដំបូងឆ្នាំ ២០២២នេះវិញ តែ២ខែសោះ ថៃបាននាំចេញផ្លែស្វាយស្រស់មានតម្លៃសរុប ១១ លានដុល្លារអាមេរិក ពោលកើនឡើង ១៥% ធ្វើឲ្យថៃក្លាយទៅជាប្រទេសនាំចេញផ្លែស្វាយទៅកាន់ទីផ្សាពិភពលោក លឿនបំផុត រហូតជាប់លំដាប់ទី៧។

ប្រការនេះបានធ្វើលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា ញញឹមបិទមាត់មិនជិត ខណៈខាងក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់​ផងដែរថា ស្វាយថៃកំពុងក្លាយទៅជាទំនិញដែលកំពុងមានការចាប់អារម្មណ៍បំផុត របស់ (FTA) នាពេលបច្ចុប្បន្ន ហើយត្រូវបានគេសរសើរថា មានរសជាតិផ្អែមឆ្ងាញ់ពិសា៕

ប្រភព៖ Thainews   ប្រែសម្រួលដោយ៖ សាន សុធារដ្ឋ

អត្ថបទពេញនិយម