អាយុម្ភៃជាងគួរប្រើប្រាស់ គួរតែចាប់ផ្ដើមប្រើប្រាស់ផលិតផលពន្យារភាពចាស់ ឬ អត់?

  • 2022-04-28 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សញ្ញានៃភាពចាស់សម្រាប់មនុស្សស្រីភាគគឺកើតចេញនៅត្រង់បរិវេណភ្នែកនេះហើយ។ ចាប់ពីអាយុ ២០ ឡើងទៅស្បែកក្នុងបរិវេណនេះក៏ប្រែជាស្ដើងជាមុន ជាងផ្នែកដទៃនៃរាងកាយទាំងមូល។ ជាពិសេស ងាយនឹងកើតមានស្នាមជ្រួញ ស្នាមជ្រួញ រង្វង់ខ្មៅ និងហើម ការធ្វើឱ្យក្រែមលាបភ្នែកជាជំហានសំខាន់ក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នក ទោះបីជាអ្នកមិនទាន់មានអាយុសាប-សែក្ដី។

តើគួរចាប់ផ្ដើមប្រើប្រាស់ផលិតផល Eye Cream ពីពេលណា?

បើនិយាយដល់រឿងថែរក្សាសម្រស់ ធ្វើអោយសាច់ចាំក្មេងជាងវ័យនេះវ័យ បរិវេណស្បែកមុខដែលត្រូវយកចិត្តទុកដាក់គិតដល់ដំបូងគេនោះគឺជាភ្នែកនេះហើយ។ ហេតុនេះការចាប់ផ្ដើមប្រើប្រាស់ផលិតផល Eye Cream ឬ Serum នឹងមានប្រសិទ្ធិភាពខ្លាំងក្លាបំផុតក្នុងការទប់ស្កាល់នូវរាល់បញ្ហាទាំងនោះ ចាប់ពីអាយុ ២៤ ឬ ២៥ ឆ្នាំឡើងទៅ។ តែការជ្រើសរើស Eye Cream អោយបានត្រឹមត្រូវក៏ជារឿងសំខាន់មិនចាញ់គ្នានោះទេ គឺត្រូវពិនិត្យអោយច្បាស់ពីប្រភេទស្បែក អាយុ និង បញ្ហាស្បែកជាក់ស្ដែងដែលចង់កែលម្អ ឬ ទប់ស្កាត់។

ពេល និង របៀបដែលគូរតែប្រើប្រាស់ Eye Cream

ក្រែមភ្នែកអាចលាបបានទាំងពេលព្រឹក និង ពេលយប់ គ្រាន់តែត្រូវចំណាំថា៖

  • ពេលព្រឹក៖ ប្រើរូបមន្តស្រាលព្រោះវាអាចនឹងធ្វើអោយអ្នកមានអារម្មណ៍មិនស្អុះស្អាប់ ពេល Makeup បន្ថែមពីលើ ជាពិសេសរកមើលផលិតផលដែលមាន SPF ដើម្បីកាត់បន្ថយហានិភ័យនៃស្នាមជ្រួញផងដែរ។

  • ពេលយប់៖ ការប្រើប្រាស់ក្រែមភ្នែកនៅពេលល្ងាចខុសប្លែកពីពេកព្រឹកត្រង់ គរឿងផ្សំអាចជ្រាបចូលទៅក្នុងស្បែកពេញមួយយប់។ហេតុនេះគួរតែជ្រើសរើសក្រែមដែលសំបូរទៅដោយសារធាតុផ្តល់សំណើម និងមិនមាន SPF។

សម្រាប់មិត្តនារីដែលកំពុងស្វែងរកផលិតផលថែរក្សាសម្រស់ កុំភ្លេចតាមដាន ការ Live លក់ផលិតផល Bodia នៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់ Riel Deal ថ្ងៃព្រហស្បតិ៍វេលាម៉ោង ៧ យប់ នេះណា៎ ។

ចុចអានបន្ត៖

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម