ដូង១ផ្លែ មានប្រយោជន៍ច្រើនណាស់ដល់សុខភាពនិងសម្រស់

  • 2022-04-28 08:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លែដូងជាជំពូកផ្លែឈើក្នុងស្រុក ងាយរកបានដែលមានប្រយោជន៏សម្រាប់សុខភាពស្បែក និង សម្រស់មិនគូរអោយជឿ។ អត្ថប្រយោជន៏នៃដូង មានដោយឡែកពីគ្នា តាំងពីចម្អិនអាហារ ហូតដល់ការបរិភោគ ផលិតផលថែរក្សាសម្រស់ ដូងអាចប្រើប្រាស់បានស្ទើរតែគ្រប់មុខ។ ជាងនេះទៅទៀត ដូងមានផ្ទុកសារធាតុសំខាន់ មានអត្ថប្រយោជន៍លើសុខភាព និងសម្រស់ដូចជា៖

  • សំបូរប្រូតេអ៊ីន ព្រមទាំងវីតាមីន សារធាតុរ៉ែ ដែលចាំបាច់សម្រាប់ការរំលាយអាហារ និងសុខភាពឆ្អឹងកាន់តែប្រសើរ

  • មានជាតិដែក និងទង់ដែង វាជួយបង្កើតកោសិកាឈាមក្រហម

  • ប្រេងដូងអាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះផងដែរ

  • គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយរក្សាសុខភាពបេះដូង

  • មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន វាជួយរក្សាសុខភាពទូទៅរបស់អ្នកថែមទៀត។

គ្រឿងថែរក្សាសក់ដែលមានដូងជាសារធាតុផ្សំ

មានផលិតផលជាច្រើនដែលអាចរកបានសម្រាប់ថែរក្សាសុខភាពសក់របស់អ្នកដូចជា ម៉ាសអប់សក់ ប្រេង សាប៊ូកក់សក់ និងក្រែមបន្ទន់សក់។ អាស៊ីត lauric នៅក្នុងប្រេងដូងមានសារធាតុចិញ្ចឹម ដែលងាយនឹងជ្រាបចូលទៅក្នុងសរសៃសក់របស់អ្នក។ ប្រេងដូងស្រូបចូលទៅក្នុងសក់របស់អ្នកបានយ៉ាងឆាប់រហ័ស ផ្តល់សំណើម ព្យាបាលសក់ជ្រុះ និងព្យាបាលសក់ខូច។

គ្រឿងសម្អាងដែលមានដូងជាសារធាតុផ្សំ

ផលិតផលជាច្រើនមុខដូចជា គ្រីមផ្ដល់សំណើម ម៉ាសសន្លឹកបិទមុខ ក្រែមលាបម៉ាត់ សេរ៉ូម ឬ​ ប្រេងលាបមុខជាងដើម។ លើសពីនេះ ដូងកមានសារធាតុប្រឆាំងអុកស៊ីតកម្ម និង អាចមានសមត្ថភាពក្នុងការប្រឆាំងបាក់តេរី សក្តិសមបំផុតសម្រាប់មិត្តនារីដែលមានស្បែកងាយនឹងប្រតិកម្ម។ វាក៏អាចផ្ដល់ និង រក្សាសំណើមដល់ស្បែកបានយ៉ាងល្អថែមទៀត គួបផ្សំនឹងសមត្ថភាពក្នុងការប្រឆាំងនឹងភាពចាស់ ទប់ស្កាត់ភាពជ្រីវជ្រួញផងនោះ មិត្តនារីនារីដែលមានបញ្ហាស្បែកដូចបានរៀបរាប់មិនគូរមើលរំលងនោះទេ។ដើម្បីកុំឲ្យមិត្តអ្នកអាន ពិបាកទៅផលិតផលល្អៗ ដែលយកចេញពីគ្រឿងនៃដូងនេះ ឯណាឆ្ងាយ Sabay សូមណែនាំសាប៊ូដុសមុខមួយប្រភេទពី Dai Khmer ដោយសាប៊ូដុសមុខនេះ ផ្សំពីប្រេងដូង និងបន្ទាលកន្ទុយក្រពើសម្រាប់មុខមានមុនសាច់ មុនកប់សាច់ និងមុនអង្កាម។ ហើយមានបញ្ចុះតម្លៃ ៥០% នៅសល់ត្រឹមតែ ២.១០ដុល្លារប៉ុណ្ណោះ ដោយអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសនៅពេលLive លើផេក Riel Deal ថ្ងៃនេះ ម៉ោង៧យប់!

ចុចអានបន្ត៖

អត្ថបទ៖ Iv Madalen

អត្ថបទថ្មី