នៅមិនសុខ អម្ពរទេវី បញ្ចេញរូបថត សកម្មភាព ផាត់មុខជំនាន់ឆ្នាំ១៩៩០ ផ្អើលអស់ អ្នកគាំទ្រ

  • 2022-04-29 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែង អ្នកស្រី អម្ពរទេវី ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយឃើញរូបភាពអនុស្សាវរិ៍យកាលពីអតីតកាល នូវសកម្មភាពផាត់មុខ ធ្វើសក់ តុបតែងខ្លួនកាលពីជំនាន់មុន។

ថ្មីៗនេះ អ្នកស្រី អម្ពរ ទេវី បានបញ្ចេញរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ដោយបង្ហាញពី អនុស្សាវរិ៍យកាលពីជំនាន់ឆ្នាំំ១៩៩០ទៅដល់ឆ្នាំ២០១៨ ដែលជាអតីតកាលដ៏ល្អនិងការចងចាំសម្រាប់អ្នកស្រី។

អ្នកស្រី អម្ពរ ទេវី បានបញ្ជាក់បន្ថែមទៀតថា នេះគឺជារូបថតរបស់បងៗនិងប្អូនៗ ដែលបានបង្ហាញនូវទឹកដៃដ៏ឆ្នើមក្នុងការផាត់មុខ ធ្វើសក់ តុបតែងខ្លួនលំអរដល់អ្នកស្រីក្នុងវិស័យសិល្បះភាពយន្តកាលជំនាន់នោះ។

រម្លឹកផងដែរថា អ្នកស្រី អម្ពរ ទេវី គឺជាតារាសម្តែងជើងចាស់ដែលមានបទពិសោធន៏ច្រើននិងមានភាពល្បីល្បាញខ្លាំងកាលពីជំនាន់មុន រហូតមកដល់ពេលនេះ អ្នកស្រីក៏នៅតែមានរឿងសម្តែងម្តងម្កាលដែរ បើទោះបីជាអ្នកស្រីមានវ័យកាន់តែចាស់បន្តិចក្តី ៕

ប្រភពរូបភាព៖ Facebook Ampor Tevi Hap

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី