ប៉ុន្មានប្រភេទនេះ ជាកាបូបដែលមនុស្សស្រីចាំបាច់ត្រូវតែមានសាគួរទុក

  • 2022-05-04 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណួរចាត់ដោតដែលភាគច្រើនត្រូវបានចោតសោតមកកាន់មនុស្សភាគច្រើននោះ ខ្លួនមានតែមួយទេ ហេតុអ្វីចាំបាច់មានកាបូបច្រើន ពេញផ្ទះ ពេញទូខោអាវបែបនេះ? សួរបានត្រឹមត្រូវណាស់មែនអត់ តែដូចគ្នានឹងសំណួរថា ហេតុអ្វីមនុស្សស្រីមានខោអាវពេញទូ តែនៅតែលើកឡើងក្ដែងៗថា មិនមានខោអាវសម្រាប់ស្លៀកពាក់នោះ។ បើនិយាយពីរឿងកាបូបនេះវិញ មិនមានជារឿងលេងសើចនោះទេ មានមិត្តនារីមិនតិចនោះទេ ដែលសុខចិត្តចំណាយលុយដែលអាចទិញផ្ទះមួយជុងបាន ដើម្បីទិញកាប៊ូបម៉ាក ប្រ៊េនល្បីៗនោះ។

មិនថាអ្នកទិញកាបូបណាក៏ដោយ ភាពស្រស់ស្អាតរបស់វា រួមផ្សំជាមួយនឹងមុខងាររបស់វា ធ្វើអោយវាក្លាយជាអ្វីដែលមនុស្សស្រីដាច់ខាតត្រូវតែមាន៖

១. Tote Bag ឬ Hobo Bag - សម្រាប់ពេលធ្វើការ

Tote Bag
Hobo Bag

ប្រភេទនេះជាកាបូបស្ពាយខ្នាមធ្យមដែលនារីគ្រប់រូបត្រូវតែមាន ព្រោះមិនត្រឹមតែអាចបន្ថែមស្ទាយ ភាពស្រស់ស្អាតដល់ការស្លៀកពាក់នោះទេ ថែមទាំងអាចដាក់របស់របរបានច្រើន ត្រូវចិត្តមិត្តនារីធ្វើការ Office ឬ ត្រូវចេញដំណើរផ្លូវឆ្ងាយ។

២. Saddle Bag ឬ Bucket Bag - សម្រាប់ពេលដើរកម្សាន្ត

Saddle Bag
Bucket Bag

រចនាបថខ្សែតែមួយនៃកាបូបប្រភេទនេះក៏ត្រូវបានដាក់ឈ្មោះតាមវិធីដែលវាត្រូវបានគេស្ពាយផងដែរ។ ជាធម្មតាវាមានទំហំតូចជាងកាបូប Tote ឬ ក៏ Hobo ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរចេញក្រៅផ្ទះមួយភ្លែតៗ ឬ ពេលដែលអ្នកចង់រក្សារបស់សំខាន់ៗ ដោយមិនចាំបាច់ស្ពាយកាបូបធំសំពីងសំពោងខ្លាំងពេក។

៣. Clutch , Mini Bag & Chain Bag - សម្រាប់ពេលចូលរួមកម្មវិធី

Clutch
Mini Bag
Chain Bag

វាជាប្រភេទកាបូបដែលមានទំហំតូចប្រមាណប្រហែល បាតដៃ អាចទុកបានត្រឹមក្រែមលាបមាត់ ឬ លុយកាក់មួយចំនួនតូចប៉ុណ្ណោះ សក្តិសមសម្រាប់ការញ៉ាំអាហារពេលល្ងាច និង ចូលរួមកម្មវីធីស្រម៉ោលសរតូចធំ មិត្តៗនារីចាំបាច់ត្រូវមានកាបូបប្រភេទ ៣ យ៉ាងដូចដែលបានរៀបរាប់ខាងលើនេះ។

កាន់តែងាយស្រួល! អាចស្វែងរកកាបូបដូចដែលបានរៀបរាប់ ពី Smarteria តាមរយៈការ Live ពីគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Riel Deal នៅថ្ងៃព្រហស្បត៏វេលាម៉ោង ៧ យប់ណា៎៕

ចុចអានបន្ត៖

អត្ថបទ៖ Iv Madalen

អត្ថបទថ្មី