ដូង១ផ្លែ មានប្រយោជន៍ច្រើនណាស់ដល់សុខភាពនិងសម្រស់
- 2022-04-28 08:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូង១ផ្លែ មានប្រយោជន៍ច្រើនណាស់ដល់សុខភាពនិងសម្រស់
ចន្លោះមិនឃើញ
ផ្លែដូងជាជំពូកផ្លែឈើក្នុងស្រុក ងាយរកបានដែលមានប្រយោជន៏សម្រាប់សុខភាពស្បែក និង សម្រស់មិនគូរអោយជឿ។ អត្ថប្រយោជន៏នៃដូង មានដោយឡែកពីគ្នា តាំងពីចម្អិនអាហារ ហូតដល់ការបរិភោគ ផលិតផលថែរក្សាសម្រស់ ដូងអាចប្រើប្រាស់បានស្ទើរតែគ្រប់មុខ។ ជាងនេះទៅទៀត ដូងមានផ្ទុកសារធាតុសំខាន់ មានអត្ថប្រយោជន៍លើសុខភាព និងសម្រស់ដូចជា៖
សំបូរប្រូតេអ៊ីន ព្រមទាំងវីតាមីន សារធាតុរ៉ែ ដែលចាំបាច់សម្រាប់ការរំលាយអាហារ និងសុខភាពឆ្អឹងកាន់តែប្រសើរ
មានជាតិដែក និងទង់ដែង វាជួយបង្កើតកោសិកាឈាមក្រហម
ប្រេងដូងអាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះផងដែរ
គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយរក្សាសុខភាពបេះដូង
មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន វាជួយរក្សាសុខភាពទូទៅរបស់អ្នកថែមទៀត។
គ្រឿងថែរក្សាសក់ដែលមានដូងជាសារធាតុផ្សំ
មានផលិតផលជាច្រើនដែលអាចរកបានសម្រាប់ថែរក្សាសុខភាពសក់របស់អ្នកដូចជា ម៉ាសអប់សក់ ប្រេង សាប៊ូកក់សក់ និងក្រែមបន្ទន់សក់។ អាស៊ីត lauric នៅក្នុងប្រេងដូងមានសារធាតុចិញ្ចឹម ដែលងាយនឹងជ្រាបចូលទៅក្នុងសរសៃសក់របស់អ្នក។ ប្រេងដូងស្រូបចូលទៅក្នុងសក់របស់អ្នកបានយ៉ាងឆាប់រហ័ស ផ្តល់សំណើម ព្យាបាលសក់ជ្រុះ និងព្យាបាលសក់ខូច។
គ្រឿងសម្អាងដែលមានដូងជាសារធាតុផ្សំ
ផលិតផលជាច្រើនមុខដូចជា គ្រីមផ្ដល់សំណើម ម៉ាសសន្លឹកបិទមុខ ក្រែមលាបម៉ាត់ សេរ៉ូម ឬ ប្រេងលាបមុខជាងដើម។ លើសពីនេះ ដូងកមានសារធាតុប្រឆាំងអុកស៊ីតកម្ម និង អាចមានសមត្ថភាពក្នុងការប្រឆាំងបាក់តេរី សក្តិសមបំផុតសម្រាប់មិត្តនារីដែលមានស្បែកងាយនឹងប្រតិកម្ម។ វាក៏អាចផ្ដល់ និង រក្សាសំណើមដល់ស្បែកបានយ៉ាងល្អថែមទៀត គួបផ្សំនឹងសមត្ថភាពក្នុងការប្រឆាំងនឹងភាពចាស់ ទប់ស្កាត់ភាពជ្រីវជ្រួញផងនោះ មិត្តនារីនារីដែលមានបញ្ហាស្បែកដូចបានរៀបរាប់មិនគូរមើលរំលងនោះទេ។ដើម្បីកុំឲ្យមិត្តអ្នកអាន ពិបាកទៅផលិតផលល្អៗ ដែលយកចេញពីគ្រឿងនៃដូងនេះ ឯណាឆ្ងាយ Sabay សូមណែនាំសាប៊ូដុសមុខមួយប្រភេទពី Dai Khmer ដោយសាប៊ូដុសមុខនេះ ផ្សំពីប្រេងដូង និងបន្ទាលកន្ទុយក្រពើសម្រាប់មុខមានមុនសាច់ មុនកប់សាច់ និងមុនអង្កាម។ ហើយមានបញ្ចុះតម្លៃ ៥០% នៅសល់ត្រឹមតែ ២.១០ដុល្លារប៉ុណ្ណោះ ដោយអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសនៅពេលLive លើផេក Riel Deal ថ្ងៃនេះ ម៉ោង៧យប់!
ចុចអានបន្ត៖