នឿយហត់ការងារច្រើន យ៉ែម សំអូន ដកឃ្លានាំកូនប្រុស ដើរលេងឆ្លងប្រទេសរំសាយអារម្មណ៍

  • 2022-05-02 07:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងតារាជើងចាស់លោក យ៉ែម សំអូន ថ្អូញថ្អែរជាមួយការងារច្រើន ឥឡូវស្រាប់តែនាំកូន ប្រុសសំណព្វចិត្តធ្វើដំណើរកម្សាន្ដឆ្លងប្រទេសដើម្បីដោះលែងភាពស្មុគស្មាញចោល។

ជាការពិតណាស់ជារឿយៗលោក យ៉ែម សំអូន តែងតែបង្ហាញនូវជីវិតផ្ទាល់ខ្លួន និងពាក់ព័ន្ធជាមួយ ការងារជាច្រើននៅលើបណ្ដាញសង្គម ហើយនៅប៉ុន្មានម៉ោងមុននេះលោកក៏បានបង្ហោះរូបភាពជាមួយ ពាក្យមួយឃ្លាដែលបង្ហាញពីភាពហត់នឿយជាមួយការងារជាច្រើនកន្លង ដោយលោកសុំដកឃ្លាផ្ដល់ក្ដី សុខឱ្យខ្លួនឯងម្ដង។

រូបភាពដែល យ៉ែម សំអូន បានបង្ហោះបង្ហាញពីសកម្មភាពកំពុងរងចាំជើងហោះហើរជាមួយដំណើរ កម្សាន្ដដ៏រីករាយជាមួយកូនប្រុសជាទីស្រលាញ់ រួមជាមួយមិត្តភក្ដិបងប្អូនជាច្រើននាក់។

យ៉ែម សំអូន៖ “ធ្វើការមកយូរពេកហើយ សុំពេលសម្រាកបន្តិចសិន”៕

អត្ថបទ៖ Kesor

អត្ថបទថ្មី