អបអរសាទរ!លោក សុខ រ៉ាស៊ី ទទួលបានសមាជិកកូនទី៣ គួរឲ្យស្រលាញ់ ឈ្មោះវិញក៏មិនណយដែរ

  • 2022-05-02 08:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករលោក សុខ រ៉ាស៊ី ពេលនេះទទួលបានសមាជិកថ្មីជាលើកទី៣របស់ខ្លួនហើយ បើមើលទៅមុខគួរឲ្យស្រលាញ់ ហើយកើតចំថ្ងៃល្អទៀតផង។

ពិតជាភ្ញាក់ផ្អើលក្រោយពិធីករដ៏ល្បីឈ្មោះលោក សុខ រ៉ាស៊ី បានបង្ហោះរូបជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ដោយបានបញ្ជាក់ថា ស្វាគមន៏សមាជិកថ្មី អៀង រាសីសន្តិភាព ដែលបានកើតនៅថ្ងៃច័ន្ទទី១ ខែ ឧសភា ឆ្នាំ២០២២ម្សឹលមិញនេះ។ក្នុងនោះដែរលោកក៏បានបញ្ជាក់ថា នេះជាកូនទី៣របស់លោកហើយ។ បើមើលទៅមុខមាត់ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ តែក្នុងនោះពិធីកររូបនេះក៏មិនបានបញ្ជាក់ថាកូនទី៣របស់លោកនេះ ជាស្រីរឺក៏ប្រុសនោះទេ ខណៈ Sabay បានទាក់ទងទៅលោកតែមិនទាន់ឆ្លើយតប។

ជុំវិញរឿងលោកមានកូន៣នេះ វាពិតជាធ្វើឲ្យអ្នកខ្លះភ្ញាក់ផ្អើលខ្លាំងដែលលោកមានប្រពន្ធនិងកូនដល់ទៅ៣រហូតមកដល់ពេលនេះ ចំណែកអ្នកខ្លះក៏បានដឹងរឿងគ្រួសាររបស់លោកដែរ អាចនិយាយបានថាហាក់ជារឿងធម្មតាមិនមានអ្វីភ្ញាក់ផ្អើលនោះទេ រហូតគ្រប់គ្នាអបអរសាទរនិងជូនពរលោករួមទាំងគ្រួសារមានក្តីសុខទៀតផង។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម