មកដឹងអំពី រង្វាន់លើកទឹកចិត្តរបស់សម្តេច ជូនសិស្សនិទ្ទេស A ទាំង១,៧៥៣នាក់ ច្រើនមិនធម្មតា

  • 2022-05-03 07:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់រង្វាន់លើកទឹក និងថវិកាមួយចំនួនដល់សិស្សឆ្នើមទាំង១,៧៥៣នាក់ សម្រាប់ជាជាការដូលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេនាពេលកន្លងមក។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់សិស្សនិទ្ទេស Aដោយ ក្នុងម្នាក់ ទទួលបានប្រាក់កាក់ស្លឹងខ្មែរមួយ, សៀវភៅអប់រំចំនួន ២ក្បាល មួយជារបស់បណ្ឌិត អ៊ូ ចុង និងមួយទៀត សៀវភៅរបស់ ក្រម ង៉ុយ , iPad ជាអំណោយរបស់ក្រុមហ៊ុន ជីបម៉ុង និងថវិកាក្នុងម្នាក់ៗ ២លានរៀល»។

លើសពីនោះ សម្តេចតេជោ ក៏បានឧបត្ថម្ភដល់ អ្នកគ្រូ លោកគ្រូ ដែលបានដឹកនាំសិស្សចូលរួមកម្មវិធីនេះចំនួន៤២១នាក់ ដោយក្នុង១នាក់ ទទួលបានប្រាក់ស្លឹងមួយ សៀវភៅអប់រំពីរក្បាល និងថវិកា១លានរៀល ពិសេសសមត្តេច លោកក៏បានឧបត្ថម្ភដល់សាលាចំនួន ៤២១សាលា ដែលមានបេក្ខជន ជាប់និទ្ទេស A ចំនួន ៣លានរៀលផងដែរ។

សូមជម្រាបថា សម័យប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់ មានចំនួន ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% នៃបេក្ខជនប្រលងសរុប ១១៤,១៨៣នាក់។

សិស្សដែលទទួលបាននិទ្ទេស A ក្នុងរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់។

អត្ថបទដោយ៖ សាន សុធារដ្ឋ

អត្ថបទពេញនិយម