ស៊ឹម សូលីកា កាន់តែឡើងគីឡូ អេង រិទ្ធី កាន់តែលែងសូវខ្វល់

  • 2022-05-03 08:17:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី និងជាតារាសម្តែងស្រីដ៏ល្បី ស៊ឹម សូលីកា បានធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅលើការឡើងគីឡូជាបណ្តើរៗ ដោយមិនទាន់រកឃើញភាពស្រកត្រឡប់មកវិញដូចគ្រាមុន រហូតធ្វើឲ្យលោក អេង រិទ្ធី ដែលជាស្វាមី ប្រលយពាក្យលើកទឹកចិត្តប្រពន្ធ ស្តាប់ហើយក៏រំភើបចិត្តជំនួសនាងដែរ។

គ្រប់គ្នាប្រាកដជាដឹងច្បាស់ហើយថា តាំងពីតារាសម្តែង និងជាពិធីការិនីអ្នកនាង ស៊ឹម សូលីកា បានរៀបការជាមួយលោក អេង រិទ្ធី ដែលជាស្វាមីអស់រយៈពេល៣ឆ្នាំមកហើយដោយចាប់តាំងពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៩មកម្លេះ។ចំណងស្នេហ៏របស់អ្នកទាំងពីរហាក់មានក្តីសុខ សុភមង្គលខ្លាំងណាស់ ធ្វើឲ្យនាងសប្បាយចិត្ត មានសាច់មានឈាម ឡើងគីឡូជាហូរហែ រហូតតារាស្រីរូបនេះបានបង្ហាញអារម្មណ៍នៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ថា ប្តីរបស់នាង បានប្រាប់នាងថា «ឲ្យនាង គួរតែហាត់ប្រាណដើម្បីមានសុខភាពល្អ ហើយរឿងស្គមឬធាត់កុំទៅប្រៀបធៀបនិងគេស្គមអី ព្រោះថាអ្នកស្គមខ្លះ មិនប្រាកដថាស្គមដោយសារហាត់ប្រាណទេ គឺខ្លះអាចមានជំងឺក៏ថាបានដែរ»

ត្រង់សំដីមួយឃ្លារបស់លោក អេង រិទ្ធី នេះបានធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងសរសើរពីការស្រលាញ់និងផ្តល់សុភមង្គលឲ្យគ្នាទៅវិញទៅមករបស់គ្រួសារមួយនេះ ដោយអ្នកខ្លះយកគំរូតាមគ្រួសារមួយនេះទៀតផង៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី