ឡើងឧកញ៉ាលឿនយ៉ាងនេះ តាមពិត ហេង ឡុង ក៏មានយុទ្ធសាស្រ្ដទីផ្សារមិនធម្មតាដែរ

  • 2022-05-04 03:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានសមាគមសិល្បៈស្ម័គ្រចិត្ដជួយសង្គម ទើបទទួលបានគោរមងាជាឧកញ៉ា។ ក្រឡេកមើលមួយជ្រុងទៀត មុនលោកមានឈ្មោះបោះសំឡេងខ្លាំងក្នុងសង្គមសិល្បៈ គឺលោកធ្លាប់ធ្វើជាបុគ្គលិកផ្នែកទីផ្សារ នៃក្រុមហ៊ុនស្រាបៀរTiger ជាមួយថៅកែជនជាតិសាំងហ្គាពួរ។

ឧកញ៉ា ហេង ឡុង បានរំលឹកអនុស្សាវរីយ៍កាលពី២០ឆ្នាំមុនរបស់លោកដែលមានជំនាញខាងទីផ្សារ តាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែមេសា ដោយមានភ្ជាប់រូបថតចំនួន៣សន្លឹកថា៖ “កំពុងបកប្រែភាសាអង់គ្លេសជាមួយលោកប្រធានជនជាតិសាំងហ្គាពួរ”។

នៅក្នុងរូបថតទាំងនោះ គេឃើញរូបលោកនៅក្បែរថៅកែជនជាតិសាំងហ្គាពួរ ក្នុងនាមជាអ្នកបកប្រែសម្រាប់កម្មវិធីដ៏ធំមួយ ក្រោមកាណុងកាម៉េរាអ្នកយកព័ត៌មានជាច្រើនរូប។ គេសង្កេតឃើញថា ក្រោយពីទទួលបានងារជាឧកញ៉ា លោកតែងតែបង្ហាញនូវសកម្មភាពមនុស្សធម៌ និងបទពិសោធន៍ការងារផ្សេងៗកាន់តែច្រើនឡើង។

ក្រៅពីមមាញឹកក្នុងសកម្មភាពមនុស្សធម៌ តាមរយៈផ្ដល់អំណោយផ្សេងដល់សិល្បករ-សិល្បការិនីដែលកំពុងជួបការខ្វះខាត លោកក៏មានមុខជំនួញមួយចំនួនទៀតដែរ គឺមានដូចជាបើកហាងគុយទាវជាមួយភរិយា គឺអ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងមានមុខជំនួញខាងអលនទ្រព្យជាមួយអ្នកធំៗមួយចំនួនទៀត ប៉ុន្ដែលោកមិនសូវលាតត្រដាងជាសាធារណៈ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី