មក​ទៀត​ហើយ! អាមេរិក​បង្ហាញ​គ្រាប់​បែក​ប្រភេទ​ថ្មី អនុភាព​ខ្លាំង ស៊ី​នាវា​ធំ​មួយ​ផុយៗ

  • 2022-05-04 07:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសអាមេរិក (AFRL) និងក្រុមធ្វើតេស្តរួមបញ្ចូលគ្នារបស់មូលដ្ឋានទ័ពអាកាស Eglin បានធ្វើការរួមគ្នាដើម្បីផលិតកាំជ្រួចថ្មីនេះ។

វីដេអូនៃការសាកល្បងមួយ​ត្រូវ​បានបង្ហាញ ពីការវាយប្រហារលើកប៉ាល់ដឹកទំនិញកំពុង​បើក​បរ​នៅឈូងសមុទ្រម៉ិកស៊ិក ដោយ​បាន​ធ្វើ​ឲ្យ​ដាច់​ជា​ពីរ​កំណាត់ មុន​ពេល​ផ្ទុះ​ឆេះ និង​លិច​ទៅ​ក្នុង​សមុទ្រ។ គ្រាប់បែក​នេះ​មាន​ឈ្មោះ​ថា “Quicksink” ត្រូវបានទម្លាក់ដោយយន្តហោះចម្បាំង F-15E Strike Eagle របស់យោធាអាមេរិកកាលពីថ្ងៃទី 28 ខែមេសា ដែលបង្ហាញពីសមត្ថភាព​កង​យោធា​ជើង​ទឹក​នាពេលអនាគត ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងនាវាសត្រូវនៅក្នុងសង្រ្គាមដែនសមុទ្រ។

ដោយកោតសរសើរចំពោះភាពជោគជ័យនៃគ្រាប់បែកថ្មីនេះ អ្នកគ្រប់គ្រងកម្មវិធី ARFL លោក Kirk Herzog បាននិយាយថា នេះ​ជា​គ្រាប់បែកថ្មី​មាន "ប្រសិទ្ធភាព​ខ្ពស់​" សម្រាប់​កំទេច​សត្រូវ​ក្នុង​សមរភូមិ​ធំ​មួយ។ លោកបាននិយាយថា៖ "នាវាមុជទឹករបស់កងទ័ពជើងទឹក​យើង មានសមត្ថភាពបាញ់ និងកម្ទេចកប៉ាល់​ទាំង​ឡាយ ដោយប្រើ torpedo តែមួយ​គ្រាប់ នៅពេលណាក៏បាន"។

លោក Colonel Tony Meeks នាយកនៃអគ្គនាយកដ្ឋានអាវុធនុយក្លេអ៊ែររបស់ AFRL បានបន្ថែមថា Quicksink គឺជា "ចម្លើយ" ចំពោះ "តម្រូវការបន្ទាន់ដើម្បីបន្សាបការគំរាមកំហែងដែនសមុទ្រចំពោះសេរីភាពនៅជុំវិញពិភពលោក"៕

ប្រភព៖ Express   ប្រែ​សម្រួល៖ ទារិកា