បុណ្យចំថ្ងៃអាទិត្យ មិនលើកថ្ងៃសម្រាកទៀតឡើយ! តែទទួល​បាន​លក្ខខណ្ឌ​ពិសេសបើកម្មករនិយោជិតធ្វើការថ្ងៃបុណ្យនោះ!

  • 2022-05-05 02:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ស្តីពីការឈប់សម្រាកបុណ្យដែលមាន ប្រាក់ឈ្នួល ចំលើថ្ងៃអាទិត្យ, ក្រសួងបានបញ្ជាក់ថា រាល់ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។

តែប្រសិនបើកម្មករនិយោជិត និងនិយោជកឯកភាពគ្នាមកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ នោះនិយោជក ត្រូវគិតការធ្វើការបន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% ឬ ២ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

ឧទាហរណ៍៖ កម្មករនិយោជិតម្នាក់មានប្រាក់ឈ្នួលសុទ្ធសាធប្រចាំខែ ២០០$ ក្នុងមួយខែ។ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ កម្មករនិយោជិតនោះនៅតែទទួលបានប្រាក់ឈ្នួលចំនួន ២០០$ ក្នុងមួយខែដដែល។ ប្រសិនបើកម្មនិយោជិតនោះ ស័្មគ្រចិត្តមកធ្វើការបន្ថែមនៅថ្ងៃឈប់ដែលជាថ្ងៃអាទិត្យនោះ កម្មករនិយោជិតត្រូវទទួលបានប្រាក់ឈ្នួលបន្ថែមម៉ោងនោះ ក្នុងអត្រាស្មើនឹង២០០% ឬ ២ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

សូមអានព័ត៌មានលម្អិតបន្ថែមខាងក្រោម៖

អត្ថបទដោយ៖ សាន សុធារដ្ឋ

អត្ថបទថ្មី