ដើម្បីក្ដីសុខភរិយា ថមមី ថាសុខចិត្តហូបបាយកកក៏ព្រម
- 2022-05-05 06:26:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីក្ដីសុខភរិយា ថមមី ថាសុខចិត្តហូបបាយកកក៏ព្រម
ចន្លោះមិនឃើញ
តារាសម្ដែង និងជាអ្នកជំនួញលោក ថមមី សុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីឱ្យភរិយាជាទីស្រលាញ់មានក្ដីសុខ សប្បាយចិត្តច្រើនៗ ដល់ថ្នាក់ថាលោកសុខចិត្តហូបបាយកកក៏ព្រម។
គ្រួសារដ៏កក់ក្ដៅរវាង សួស វីហ្សា និងលោក ថមមី កាន់តែផ្អែមល្ហែមបេះមិនចេញ ធ្វើឱ្យអ្នកគាំទ្រ ច្រណែនមិនស្ទើរទេជាមួយការយកចិត្តទុកដាក់ជាមួយភរិយា ដែលថមមី បានធ្វើដាក់ វីហ្សា មិនតែ ប៉ុណ្ណោះដោយសារទំហំនៃក្ដីស្រលាញ់ជ្រាលជ្រៅថ្មីៗនេះ ថមមី ថាលោកសុខចិត្តហូបបាយកក ឱ្យតែប្រពន្ធសប្បាយចិត្ត។
ដោយប៉ុន្មានម៉ោងមុននេះ ថមមី បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីសំលៀកបំពាក់ច្រើនសន្ធឹក ជាមួយស្បែកជើងជាច្រើនគូហូរហែពេញលើគ្រែដែល សួស វីហ្សា ទើបទិញថ្មីៗ ហើយលោកក៏បោះ ពាក្យមួយឃ្លាថាដើម្បី ភរិយាសប្បាយចិត្តលោកសុខចិត្តហូបបាយកក។
ថមមី៖ “ប្រពន្ធអូនលំបាកហើយ អោយតែអូនសប្បាយចិត្តបងសុខចិត្តហូបបាយកកក៍បាន សូមបញ្ជាក់ នេះអត់បូកអាប្រែន i love you on my birthday soon honey”។
អាចនិយាយបានថាគូស្នេហ៍តារាមួយគូនេះ ពីតជាគំរូល្អសម្រាប់មហាជន ដែលចាប់តាំងពីចាប់ដៃគ្នា រៀបការរួចមកសង្កេតឃើញថា ថមមី និងវីហ្សា ប្រឹងប្រែងខ្លាំងមែនទែន ទាំងការ Live លក់កាបូប និងរកស៊ីមុខជំនួញជាច្រើន៕