តារាភាពយន្តទសវត្ស៦០ និង៧០ ប៊ុន ច័ន្ទសោភា ទទួលមរណៈភាពហើយ

  • 2022-05-05 07:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមព្រះសុរិយា អ្នកស្រី ប៊ុន ច័ន្ទសោភា ដែលជាអតីតតារាភាពយន្តនាទសវត្ស៦០ និង៧០ បានទទួលមរណភាព នៅម៉ោង១១ និង៤៥ នាទី ព្រឹក ថ្ងៃទី៥ ខែឧសភា ២០២២។ អ្នកស្រី បានស្លាប់នៅក្នុងគេហដ្ឋាន ស្ថិតនៅភូមិព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

ប្រភព និង​រូបថត៖ ក្រុម​ព្រះសុរិយា

ក្រុមព្រះសុរិយា រំលឹកថា លោកស្រី ប៊ុន ច័ន្ទសោភា បានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរតាមរយៈលោក យក់ ប៊ុនឡេង ដែលជាសិល្បករល្ខោនបាសាក់ និងជាតួសម្តែងភាពយន្តផងដែរ។ អ្នកស្រី ចាប់ផ្ដើមចូលសម្ដែងជាតួអង្គរងនាសម័យសង្គមរាស្ដ្រនិយម រហូតទទួលបានតួនាទីជាតួឯកក្នុងសម័យសាធារណរដ្ឋខ្មែរ ដូចជារឿង “ត្រពាំងពាយ” រឿង “ផ្កាថ្កុលមាស”និងរឿង “ផលកម្មខ្ញុំ” ជាដើម៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី