ទើបឡើងឧកញ៉ា ហេង ឡុង ចាប់ផ្ដើមហ៊ានបរិច្ចាគក្នុងសកម្មភាពមនុស្សធម៌ខ្ទង់ម៉ឺនដុល្លារហើយ

  • 2022-05-06 07:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅចំពោះមុខឧកញ៉ា អ្នកឧកញ៉ា និងមន្ដ្រីជំនាញសុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចតេជោ(TYDA) ក្នុងឱកាសពិសាអាហារសាមគ្គីកាលពីយប់មិញ គេឃើញទឹកមុខលោក ហេង ឡុង ស្រស់ស្រាយ ហើយបានថតរូបជាមួយថ្នាក់ដឹកនាំធំៗទៀតផង។

នៅរសៀលថ្ងៃទី៦ ខែឧសភា នេះ លោកប្រកាសថា រូបលោកផ្ទាល់បានឧបត្ដម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ក្នុងកម្មវិធីពិសាអាហារសាមគ្គីរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចតេជោកាលពីរាត្រីថ្ងៃទី៥ ខែឧសភា។ ក្នុងកម្មវិធីនោះគេក៏ឃើញវត្ដមានរបស់អ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូបទៀតដែរដូចជា៖ ឧកញ៉ា ខេមរៈ សិរីមន្ដ អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ម៉ុង ឬទ្ធី ជាដើម។

រូបថត៖ ហ្វេសប៊ុក ហេង ឡុង

ក្នុងចំណោមអ្នកឧកញ៉ា និងឧកញ៉ាដែលបានថតរូបជាមួយលោកក្នុងឱកាសពិសាអាហារសាមគ្គីកាលពីយប់មិញ គេមិនឃើញអ្នកឧកញ៉ា ឬឧកញ៉ាណាម្នាក់បង្ហាញតួលេខឧបត្ថម្ភទឹកប្រាក់ជាក់លាក់ដូចឧកញ៉ា ហេង ឡុង នោះទេ។ ប្រធានសមាគមសិល្បៈស្ម័គ្រចិត្ដជួយសង្គមលោក ហេង ឡុង ចាប់ផ្ដើមបញ្ចេញសកម្មភាពមនុស្សធម៌កាន់តែច្រើនឡើង ក្រោយទទួលបានគោរមងារ”ឧកញ៉ា”ពីព្រះមហាក្សត្រ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី