ម៉ូតូសាកភ្លើងជិះបាន ១៣០គ.ម រាងកាលីប វាយលុកចូលអាស៊ីឆាប់ៗ

  • 2022-05-09 02:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូអគ្គិសនី​អគ្គិសនី​អ៊ីតាលី Iso UNO-X ត្រៀម​វាយលុកចូលទីផ្សារ​ប្រទេស​ថៃ ក្នុងឆ្នាំ​២០២២​នេះហើយ ប៉ុន្តែមិន​ទាន់ដឹងពីតម្លៃនៅឡើយទេ។ វា​បង្ហាញ​ខ្លួន​លើកដំបូង​កាលពីខែវិច្ឆិកា ឆ្នាំ​២០២១ ហើយ​នៅក្នុងឆ្នាំ​២០២២ នឹង​ត្រៀម​ទន្ទ្រាន​ចូល​ទីផ្សារ​អាស៊ី ក្នុងនោះ​ថៃ​ជាប្រទេសមុនគេ។

ម៉ូតូនេះ ត្រូវបាន​ឌីហ្សាញ​មានរាង​ទំនើប​តែម្តង។ វាបំពាក់​ម៉ូទ័រភ្លើងមួយ​ដែលផលិត​បានកម្លាំង​ ១១,៥សេះ ប្រើជាមួយទឹកស្អំម៉ាស៊ីន។ វា​ជាន់ស្ទុះ​ពី​ល្បឿន ០ ដល់ ៥០គីឡូម៉ែត្រ/ម៉ោង ប្រើ​ពេល​ប្រហែល​តែ ៣,៧វិនាទី និង​អាច​មូលកប់​ដល់ល្បឿន ១១៥គីឡូម៉ែត្រ/ម៉ោង។

អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ចំពោះ​ម៉ូតូ Iso UNO-X គឺ​វា​បំពាក់​អាគុយ​ទំហំ ៣,២៤គីឡូវ៉ាត់ម៉ោង ដែល​អាចបើកដល់ចម្ងាយ ១៣០គីឡូម៉ែត្រ​ ក្នុងពេល​សាកពេញ​ម្តង គ្រាន់តែវាចំណាយពេលយូរបន្តិច​ដល់ ៤ម៉ោងដើម្បីសាកពេញ។ លើសពីនេះ វាក៏អាច​បើកបរ​លើគ្រប់ស្ថានភាពផ្លូវ ដោយ​វា​បំពាក់​អាវក្រោះការពារការជ្រាបទឹក IP67។

ម៉ូតូ Iso UNO-X បំពាក់​អេក្រង់​ Touchscreen ទំហំ ៧អ៊ីញ ដែលអាចភ្ជាប់​គ្នាជាមួយស្មាតហ្វូន តាមរយៈ​កម្មវិធីរបស់ Android និង iOS ក្នុងការពិនិត្យស្ថានភាពម៉ូតូដូចជា កម្រិតអាគុយ ចម្ងាយ ព័ត៌មានផ្លូវ និង GPS ជាដើម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី