ស្រឡាញ់​សមុទ្រ ស្រឡាញ់​កោះ មើល​វីដេអូនេះហើយ ច្បាស់ជា​នៅ​មិន​សុខ!

  • 2022-05-09 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី "ផ្លូវទៅស្រុក" ឬ "The Road Home” បាន​ចាប់​ផ្ដើម​រដូវកាលទី៤ ហើយ ក្រោយ​ពីខកខាន​អស់​ ២ឆ្នាំ ដោយ​សារ​កូវីដ១៩ ដោយ​លើក​នេះ កម្មវិធី​រុករករឿងអស្ចារ្យ​លើ​ដីកម្ពុជា​មួយ​នេះ បាន​បង្វែរ​បេសកកម្ម​របស់​ខ្លួន​ខុស​ប្លែក ១៨០ដឺក្រេ ធៀប​នឹង​៣រដូវកាលកន្លង​មក។

តាមប្រធានដឹកនាំគម្រោងដ៏ធំនេះ គឺលោក លីម ស៊ីផេង បានឲ្យដឹងថា សម្រាប់រដូវកាលទី៤នេះ នឹងដាក់បង្ហាញតំបន់កម្សាន្តប្លែកភ្នែកលើដែនកោះជាច្រើនរបស់កម្ពុជា ។

"ផ្លូវទៅស្រុក" រដូវកាលទី៤នេះ កាន់តែពិសេស យើង​បានបង្វែរពីការរុករករឿងអស្ចារ្យរបស់កម្ពុជានៅលើដីគោក ទៅជាបេសកកម្មនៅលើផ្ទៃមហាសាគរដ៏ល្វឹងល្វើយរបស់កម្ពុជាវិញម្ដង។ យើង​ចង់​ផ្ដល់​នូវ​មោទកភាព​ថ្មី​ទៀត​ដល់​ប្រិយមិត្ត​ជាមួយ​រឿងរ៉ាវពាក់ព័ន្ធ​នឹង​កោះរបស់​យើង"។

តាមប្រធានដឹកនាំ​គម្រោង​ដដែល កម្មវិធីនេះ នឹងគាស់រំលើងរឿងរ៉ាវអស្ចារ្យនៅតាមដែនកោះជាមួយចំនួនលើផ្ទៃសមុទ្រកម្ពុជា ដោយផ្ដោតទៅលើទេសភាពប្លែក តំបន់ស្អាតៗ ម្ហូបអាហារ សិល្បៈ របៀបរស់នៅ បទពិសោធន៍ ភូមិសាស្រ្ត និងសេដ្ឋកិច្ចសហគមន៍ និងការរកឃើញថ្មី ក៏ដូចជាសក្ដានុពលទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុត​ ។

ទន្ទឹម​នឹង​ការ​បង្ហើប​បែប​នេះ វីដេអូថ្មីរបស់" ផ្លូវទៅស្រុក" រដូវកាលទី៤នេះ នឹងចាប់​ផ្ដើម​បេសកកម្ម​ផ្លូវ​ការ​របស់​ខ្លួន​នៅ​លើ​កោះ​មួយ​ចំនួន​នៅ​កម្ពុជា។ តើនោះជាកោះអ្វីខ្លះ នៅទីណា មានសក្ដានុពលអស្ចារ្យប៉ុណ្ណា? រង់ចាំទស្សនាទាំងអស់គ្នា!

តែ​ឥឡូវ ទស្សនា​វីដេអូ​ Trailer របស់​កម្មវិធី "ផ្លូវ​ទៅ​ស្រុក" រដូវកាល​ទី២ ទើប​នឹង​ចេញ​ថ្ងៃនេះទាំងអស់​គ្នា៖

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី