Ex របស់ ​G-Dragon រៀបការប្ដីហើយ ឯចំនួនភ្ញៀវចូលរួម តិចស្មានមិនដល់

  • 2022-05-10 02:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែវិច្ឆិកា តារា​ម៉ូដែល​កំពូលសម្រស់របស់ជប៉ុន Nana Komatsu បាន​ប្រកាសថា​នាង​នឹង​រៀបការ​ជាមួយនឹង​សង្សាររបស់នាង​គឺ Suda Masaki បន្ទាប់ពី​ទាក់​ទង​គ្នាបាន​ ១ឆ្នាំកន្លះ។ គូស្នេហ៍​នេះ​ទទួល​បាន​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​សំណាក់មហាជន ព្រោះ​ក្រៅពីមាន​សម្រស់​ស័ក្តិសមគ្នា ពួកគេ​ក៏មាន​ចរិត​ស៊ីមេត្រីគ្នា​ដែរ។

ដោយឡែក រហូត​ដល់ថ្ងៃទី០៩ ខែឧសភា ទើប​មាន​សេចក្ដី​រាយការណ៍​មក​ចេញពីបណ្ដាញសារព័ត៌មាន​ជប៉ុន​ថា​ គូស្នេហ៍មួយគូ​នេះ​ បាន​រៀបការស្ងាត់ៗនឹងគ្នា​រួចហើយ គឺ​តាំងពីចុងខែមេសាម្ល៉េះ។ ក៏មាន​ការឲ្យដឹង​ដែរ​ថា​ ពិធីមង្គលការ​នេះ ត្រូវ​បាន​រៀបចំ ឡើង​ជា​លក្ខណៈឯកជន​នៅ Ito Film Studio (Silver Thread) ជា​កន្លែង​ដែលពួកគេ​ចាប់ផ្ដើម​ស្រឡាញ់គ្នា។ ចំណែក​ឯភ្ញៀវកិត្តិយសដែលចូលរួមវិញ​ គឺមាន​តែ ២០នាក់ប៉ុណ្ណោះ ហើយក៏គ្មាន​វត្តមាន​តារា​ណា​ម្នាក់ដែរ។

ក្នុងពិធីមង្គលការ Nana និង Suda សុទ្ធ​តែគ្រងឈុតប្រពៃណី និង​សម័យផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កូនកំលោះ​ក៏ថែម​ទាំងបាន​លេងហ្គីតាយ៉ាង​រណ្ដំញ៉ាំងឲ្យពិធីកាន់តែមាន​ក្ដី​សុខទៀតផង។ ដោយសារ​ជា​ពិធី​បែបឯកជន ដូច្នេះ​សូម្បី​រូបថត​ក៏មិន​មាន​ការ​បែក​ធ្លាយដែរ ព្រោះ​គូស្នេហ៍នេះ​ចង់រក្សាតែ​សម្រាប់គ្រួសារ និងមិត្តស្និទ្ធប៉ុណ្ណោះ។

Nana Komatsu គឺជា​តារា​ម៉ូដែលជប៉ុន ដែល​កើតនៅ​ឆ្នាំ ១៩៩៦ ហើយនាង និង G-Dragon ក៏ធ្លាប់បាន​ទាក់ទង​គ្នា​ម្ដងដែរ តែក្នុង​រយៈពេល​ខ្លីបំផុត។ ចំណែក​ Suda Masaki វិញ កើតនៅ​ឆ្នាំ ១៩៩៣ ជា​តារា​សម្ដែងផង និងជា​តារាម៉ូដែល​ផង។

អ្នកទាំង ២ បាន​ទាក់ទងគ្នា​តាំង​ពីឆ្នាំ ២០១៩ ហើយ​សម្ព័ន្ធភាព​នេះ កាន់​តែជ្រាលជ្រៅ​ខ្លាំង​ឡើង​រហូត ពួកគេ​សម្រេច​រៀបការនឹងគ្នាតែម្ដង៕

ប្រភព៖ Kenh14  

អត្ថបទពេញនិយម