គួរឱ្យបារម្ភ កំពូលមហាសេដ្ឋីទី៤ Bill Gates ឆ្លងជំងឺកូវីដ១៩ កំពុងធ្វើចត្តាឡីស័ក

  • 2022-05-11 08:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួរឱ្យបារម្ភ មហាសេដ្ឋីពិភពលោក Bill Gates តេសឃើញវិជ្ជមានជំងឺកូវីដ១៩ បច្ចុប្បន្នលោកកំពុងចត្តាឡីស័ក និងធ្វើតាមការណែនាំផ្សេងៗរបស់គ្រូពេទ្យ។

នេះបើយោងទៅតាម ការប្រកាសផ្ទាតាមរយៈអាខោន Twitter របស់លោកថ្មីៗនេះ។

ដើម្បីកុំឱ្យមានការបារម្ភច្រើនពីសាធារណៈជន Bill Gates ក៏បាន Tweet ជាដំណឹងបន្ថែមថា លោកសំណាងដែលបានចាក់វ៉ាក់សាំងរួចរាល់ ហើយលោកកំពុងទទួលបានការព្យាបាលយ៉ាងប្រសើរផងដែរ។

គួរបញ្ជាក់ថា Bill Gates ជាមហាសេដ្ឋីពិភពលោក ឈរនៅលេខរៀងទី៤ ក្ដោបក្ដាប់ទ្រព្យសម្បតិ្តប្រមាណ ១២៩ពាន់លានដុល្លារ គិតត្រឹម ខែឧសភា ឆ្នាំ២០២២។

ក្រៅពីនេះ លោកក៏ទើបលែងលះនឹងភរិយា អ្នកស្រី Melinda Ann French កាលពី ខែឧសភា ឆ្នាំ២០២១ កន្លងទៅផងដែរ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី