អ្នកប្រើធូរទ្រូងហើយ iPhone 15 នឹងដូររន្ធសាកទៅជា USB-C

  • 2022-05-12 03:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកវិភាគព្យាករណ៍ដ៏ល្បី លោក Ming-Chi Kuo បាននិយាយថ្មីៗនេះថា ការស្ទង់មតិខ្សែសង្វាក់ផ្គត់ផ្គង់ចុងក្រោយបង្អស់បង្ហាញថា Apple នឹងលុបចោលរន្ធប្រភេទ Lightning ដែលជាកម្មសិទ្ធិរបស់ខ្លួន ហើយប្តូរទៅជា USB-C លើគ្រប់ម៉ូដែលទាំងអស់ ឬអាចជាម៉ូឌែលខ្លះក្នុងត្រកូល iPhone 15 ដែលគ្រោងនឹងចេញលក់នៅ ឆ្នាំ២០២៣។

ជុំវិញការប្ដូរទៅប្រើរន្ធ USB-C នេះ គេមើលឃើញថា ព្រោះតែ Apple រងសម្ពាធពីច្បាប់ថ្មីរបស់ សហភាពអឺរ៉ុប ដែលបានចែងថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកទាំងអស់ ដែលលក់ឧបករណ៍នៅអឺរ៉ុប ដូចជាទូរសព្ទថ្មីទាំងអស់ ថេប្លេត កុំព្យូទ័រយួរដៃ កាមេរ៉ាឌីជីថល កាសស្តាប់ត្រចៀក ឧបករណ៍វីដេអូហ្គេម និងឧបករណ៍បំពងសំឡេង ចាំបាច់ត្រូវប្រើរន្ធ USB-C។

គួរបញ្ជាក់ថា ការប្ដូរទៅប្រើ រន្ធសាក USB-C នឹងធ្វើអោយល្បឿនផ្ទេរទិន្នន័យនៅលើ iPhone ប្រសើរឡើង និងបង្កើនល្បឿននៃការសាកថ្មផងដែរ។

គួរដឹងថា រន្ធ Lightning ត្រូវបាន Apple ប្រើដំបូងតាំងពី iPhone 5 មកម៉្លេះ។ ប៉ុន្ដែយ៉ាងណា iPad Pro របស់ក្រុមហ៊ុននេះ ក៏ចាប់ផ្ដើមបំពាក់រន្ធ USB-C ផងដែរ នៅក្នុង ឆ្នាំ២០១៨៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម