នេះ​ជាឡាន​ឆ្នាំ​២០២៣ ដែល Mitsubishi ថាបាន​ញាត់​អ្វីៗគ្រប់​យ៉ាងទាំងអស់​មិនធ្លាប់​មាន

  • 2022-05-13 02:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mitsubishi បាន​បញ្ចេញ​រថយន្ត​ស៊េរីថ្មីរបស់ខ្លួន គឺ​ម៉ូដែល Outlander 2023 Plug-in Hybrid ដែល​ជាកំពូល​រថយន្ត​ថ្មី ហើយ​​បាន​អះអាងថា វានឹង​ក្លាយ​ជារថយន្ត​ដែល​បំពាក់​បច្ចេកវិទ្យា​ដ៏ទំនើប និង​អ្វីៗ​គ្រប់យ៉ាង​ដ៏ល្អបំផុត មិនធ្លាប់មាន​ពីមុនមក​សម្រាប់​ក្រុមហ៊ុនជប៉ុន​មួយនេះ។

រថយន្ត ៧កៅអី​នេះ នឹង​បំពាក់​ប្រព័ន្ធ​ថ្មីគឺ twin-motor 4WD PHEV។ វា​ប្រើ​ម៉ាស៊ីន​ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង​ ១៣១សេះ និង​ ១៩៥ញ៉ូតុនម៉ែត្រ ដំណើរការ​ជាមួយ​ម៉ូទ័រ​អគ្គិសនី២ និង​អាគុយ ២០គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានដល់ចម្ងាយ ៨៧គីឡូម៉ែត្រ។

Mitsubishi មិនបាន​បញ្ជាក់​លម្អិត​អំពី Spec និងតម្លៃវាទេ ដោយ​នឹង​ប្រកាស​ផ្លូវការ​ក្នុងពិព័រណ៌យានយន្តមួយក្នុងពេលឆាប់ៗនេះ។ តែគេដឹងថា វាមាន Drive Mode ចំនួន៧ កុងទ័រឌីជីថល ១២,៣អ៊ីញ និង​ប្រព័ន្ធកម្សាន្ត​ Touchscreen ទំហំ ៩អ៊ិញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី