Smartwatch មិនប្រណិត? Samsung Watch 5 Pro នឹងប្រើកញ្ចក់ Sapphire ស្រោបដោយតួទីតាញ៉ូម

  • 2022-05-17 04:15:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SmartWatch មានលក្ខណៈសម្បត្តិច្រើនជាង នាឡិកាធម្មតា និងជួយការងារបានល្អ ប៉ុន្តែគេនៅមិនជ្រើសរើសវាជំនួសនាឡិកាធម្មតា គឺដោយសារតែគុណភាពផលិត នៅមិនទាន់ប្រណិតល្អ ជាដំណោះស្រាយ Samsung នឹងបញ្ចេញ Watch 5 Pro ប្រើកញ្ចក់ Sapphire ស្រោបដោយទីតាញ៉ូម បង្កើនប្រណិតភាពសម្រាប់អ្នកត្រូវការ។

Samsung Watch 5 Pro នឹងក្លាយជាប្រភេទនាឡិកាឆ្លាត ដែលប្រណិតជាងគេ ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំង ក៏ដូចជាតម្លៃខ្ពស់ជាងមុនផងដែរ។ យោងទៅតាមក្រុមហ៊ុន Samsung បានបញ្ជាក់ថានាឡិកានេះនឹងប្រើប្រាស់ថ្មធំ ដល់ទៅ 572mAh។

គួរបញ្ជាក់ផងដែរថាម៉ូឌែលថ្មីនេះ នឹងមិនមានជម្រើស Classic ដូចជំនាន់ Samsung Watch 4 ដែលកំពុងថាក់លក់លើទីផ្សានោះទេ ពោលគឺមានតែជម្រើស Watch 5 និង Watch 5 Pro ប៉ុណ្ណោះ៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម