បន្ទាប់ពីដួង ម៉ានិច ឥឡូវមាន ព្រាប សុវត្ថិ ម្នាក់ទៀតបរិច្ចាគថវិកាជាច្រើនសម្រាប់ចាត់ចែងបុណ្យសពប៉ាម៉ាក់ សុវត្ថិឌី ធារិកា

  • 2022-05-18 05:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសជួរមុខរបស់ផលិតកម្មហ្គាឡាក់ស៊ី ព្រាប សុវត្ថិ ដែលទើបឡើងងារឧកញ៉ា បានចូលបុណ្យសពប៉ា និងម៉ាក់របស់តារាចម្រៀង សុវត្ថិឌី ធារិកា តាមរយៈសមាគមសិល្បៈស្ម័គ្រចិត្ដជួយសង្គមនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ។

ប្រធានសមាគមលោក ហេង ឡុង បានប្រកាសដំណឹងនេះតាមបណ្ដាញសង្គមថា លោឧកញ៉ា ព្រាប សុវត្ថិ បានឧបត្ថម្ភថវិកាចំនួន ២លានរៀល ឬស្មើនឹង៥០០ដុល្លារ ដើម្បីចូលរួមបច្ច័យបុណ្យសពលោកឪពុក និងអ្នកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៧ ខែឧសភា។

សារដែលបានបង្ហោះដោយមានភ្ជាប់រូបថតតារាចម្រៀង ព្រាប សុវត្ថិ នេះ ត្រូវបានអ្នកគាំទ្រលោក ព្រាប សុវត្ថិ និងលោក ហេង ឡុង ត្រេកអរជំនួសគ្រួសារជនរងគ្រោះដែលកំពុងបាត់បង់អ្នកមានគុណដល់ទៅពីរក្នុងពេលតែមួយប៉ព្រិចភ្នែកសោះ។ អ្នកគាំទ្រ បានចូលខមិន និងបង្ហោះស្ទីឃ័រគាំទ្រនូវទង្វើសប្បុរសរបស់តារាចម្រៀងដែលទើបតែឡើងងារជាឧកញ៉ារូបនេះ៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម