តារាល្បីៗ ៣ដួង ខ្នះខ្នែងទទួលភ្ញៀវក្នុងពិធីបុណ្យឈាបនកិច្ចប៉ា និងម៉ាក់របស់ សុវត្ថិឌី ធារិកា ល្ងាចនេះ

  • 2022-05-18 12:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងចម្រៀង ៣ដួង បានខ្នះខ្នែងជាងគេក្នុងការទទួលភ្ញៀវក្នុងពិធីបុណ្យឈាបនកិច្ចរបស់ប៉ា និងម៉ាក់តារាចម្រៀង សុវត្ថិឌី ធារិកា នៅល្ងាចថ្ងៃទី១៨ ខែឧសភានេះ។ នោះ គឺលោក អ៊ាម វន្នី អ្នកនាង ដួង ម៉ានិច និងវីជេ ដាដា។

នៅអំឡុងពេលដែល សុវត្ថិឌី ធារិកា និងប្អូនប្រុស ព្រមទាំងសាច់ញាតិសំខាន់អង្គុយស្ដាប់លោកទេសនានៅលើសាលាធម្មសភា ជាទីតម្កល់សព គេឃើញតារាទាំង ៣ដួង ចេញមុខចាត់ចែងទទួលភ្ញៀវ ព្រមទាំងចាំជូនសំបុត្រខួប ៧ថ្ងៃនៅខាងមុខរោង។

ក្រៅពីវត្ដមានរបស់តារាទាំង ៣ដួង គេក៏ឃើញការអញ្ជើញចូលរួមរំលែកទុកពីតារាមួយចំនួនទៀតដែរនៅល្ងាចនេះ គឺមានដូចជា៖ ពិធីការិនី យុគ ចិន្ដា នាយចឺម និងសង្សារ លោក ហ៊ួ ឡាវី តារាកំប្លែង កាតុ ខាត់ សុឃីម និងស្វាមី ជាដើម៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម