ប្រកាស! Seungri ត្រូវជាប់ពន្ធនាគារ១៨ ខែ ក្រោយតុលាការកូរ៉េច្រានចោលបណ្តឹងឧទ្ធរណ៍

  • 2022-05-26 02:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការកំពូលនៃប្រទេសកូរ៉េបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ Seungri ដូច្នេះជាលទ្ធផល លោកនឹងត្រូវជាប់ពន្ធនាគាររយៈពេល ១៨ ខែសម្រាប់បទល្មើសដែលបានប្រព្រឹត្តិ។

តុលាការកំពូលនៃប្រទេសកូរ៉េបានកោះប្រជុំនៅព្រឹកថ្ងៃនេះ ថ្ងៃទី ២៦ ខែឧសភានេះ ហើយបានច្រានចោលទាំងការប្តឹងឧទ្ធរណ៍របស់ Seungri និងរបស់ព្រះរាជអាជ្ញា សម្រាប់ការកាត់ទោស Seungri ពីបទល្មើសខុសច្បាប់ ករណីពេស្យាចារ និងការលេងល្បែងស៊ីសង ក្នុងចំណោមបទចោទប្រកាន់សរុបចំនួន ។ ភាគីខាង Seungri បានប្តឹងឧទ្ធរណ៍សម្រាប់ការកាត់ទោសកម្រិតទាប ទាក់ទងនឹងការចោទប្រកាន់លើការលេងល្បែងស៊ីសងជាប្រចាំ ខណៈដែលអយ្យការបានប្តឹងឧទ្ធរណ៍សម្រាប់ការកាត់ទោសដែលមានរយៈពេលយូរជាងនេះទាក់ទងនឹងការរំលោភលើការចោទប្រកាន់លើច្បាប់ប្តូរប្រាក់បរទេស។

Seungri ត្រូវ​បាន​ចោទ​ប្រកាន់​លើ​បទ​ចោទ​ប្រកាន់​ចំនួន ៩ ប៉ុន្តែ​ភាគី​ទាំង​ពីរ​សម្រេចប្តឹង​តែឧទ្ធរណ៍​ប៉ុណ្ណោះ​ ទាក់​ទង​នឹង​បទ​ចោទ​ប្រកាន់​ជាក់លាក់​ទាំង​នេះ។

នៅក្នុងការកាត់ទោសដំបូងរបស់គាត់ Seungri បានសារភាពចំពោះការចោទប្រកាន់ទាំង ៩ ចំណុច ដែលបានធ្វើឡើងប្រឆាំងនឹងគាត់ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងរងការពិន័យជាប្រាក់ ១,១០ពាន់លានវ៉ុន (ប្រហែល ៨៦៨ ០០០ដុល្លារ)។ ទោះជាយ៉ាងណាក៏ដោយ លើកទីពីរឃើញថា ការកាត់ទោសរបស់លោកត្រូវបានបន្ថយមកត្រឹម ១៨ ខែ​វិញ ដោយសារតែ Seungri សារភាពនូវវិប្បដិសារីចំពោះទង្វើរបស់ខ្លួន៕

ប្រភព៖ Koreaboo  

អត្ថបទពេញនិយម