ធ្លាប់មានអារម្មណ៍ថា ហេតុអ្វីពុកម៉ែមិនសូវស្រលាញ់ខ្ញុំ ដូចពុកម៉ែគេសោះ?មកដឹងអារម្មណ៍ពិតពុកម៉ែ នោះអ្នកនឹងភ្ញាក់ខ្លួន

  • 2022-05-26 03:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើប្រិយមិត្តទាំងអស់គ្នា ធ្លាប់មានអារម្មណ៍ថា ហេតុអ្វីពុកម៉ែមិនសូវស្រឡាញ់ មិនសូវមានមោទនភាព មិនបានបង្ហាញអារម្មណ៍ យកចិត្តទុកដាក់ដូចឪពុកម្តាយគេឯទៀតទេ? ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍បែបនេះ អ្នកប្រាកដជាគិតខុសទាំងស្រុងហើយ ។

សាកគិតទៅមើលការដែលម្តាយឬពុកមិនបានឱបអ្នក មិនបានបង្ហាញអារម្មណ៍ ឬក៏សកម្មភាពនិយាយចេញមកថាម្តាយស្រឡាញ់កូន មិនមែនមានន័យថាគាត់មិនបានស្រឡាញ់ មិនបារម្ភពីអ្នកនោះឡើយ ជួនកាលឪពុកម្តាយរបស់អ្នកអាចនឹងមានភាពអៀនខ្មាស ឬក៏មិនធ្លាប់ទទួលបានបានភាពកក់ក្តៅពីឪពុកម្តាយរបស់គាត់កាលពីមុន វាអាចនឹងធ្វើអោយម្តាយរបស់អ្នកមិនបានដឹងអំពីវិធីដែលបង្ហាញចេញថាពួកគាត់ស្រឡាញ់អ្នកខ្លាំងប៉ុណ្ណា ។

ឪពុករបស់អ្នកអាចនឹងមិនសូវបង្ហាញអាកប្បកិរិយា ថាមានមោទនភាពទៅលើរូបអ្នក ចំពោះការសិក្សារៀនសូត្រ ឬការធ្វើការរបស់អ្នកបានសម្រេចជោគជ័យលើរឿងអ្វីមួយ វាមិនមានន័យថាឪពុករបស់អ្នកមិនចាប់អារម្មណ៍ មិនបារម្ភពីអ្នកនោះឡើយ តាមពិតទៅពុករបស់អ្នកមានសេចក្តីត្រេកអរខ្លាំងណាស់ដែលអ្នកចេះឈរដោយខ្លួនឯង ។

មិននិយាយមិនបង្ហាញ មិនមែនមានន័យថាមិនស្រឡាញ់ទេ ពីព្រោះដោយសារតែបរិបទសង្គមដែលឪពុកអ្នក ធ្លាប់បានជួបនាពេលកន្លងមក ដែលពុកម្តាយ ឪពុករបស់អ្នកមិនសូវបង្ហាញ អាកប្បកិរិយាដែលសម្តែងអំពីការស្រឡាញ់យកចិត្ត ទុកដាក់។

អ្នកត្រូវចាំថា ឪពុកម្តាយរបស់អ្នកបើទោះបីជាពួកគាត់មិនបានបង្ហាញ អំពីក្តីស្រឡាញ់ការព្រួយបារម្ភ ការសរសើរយកចិត្តទុកដាក់ទៅលើអ្នក មិនមែនសុទ្ធតែពួកគាត់មិនបានស្រលាញ់អ្នកនោះ ឡើយ ឪពុកម្តាយណាដែលមិនស្រឡាញ់កូន មានពាក្យជាច្រើនដែលឪពុកម្តាយរបស់អ្នក បានលាក់ទុកនៅក្នុងចិត្ត អំពីអារម្មណ៍របស់ពួកគាត់ទៅលើរូបអ្នក ។

ឪពុកម្តាយរបស់អ្នកលោកក៏គ្រាន់តែជាមនុស្សជាធម្មតាទូទៅ ពួកគាត់អាចនឹងមិនល្អគ្រប់គ្រាន់ តែក្តីស្រឡាញ់របស់ពួកគាត់មានច្រើនណាស់មកលើកូនៗ អនុស្សាវរីយ៍ជាច្រើនដែលពួកគាត់មិនអាចភ្លេចបានជាមួយនឹងរូបអ្នក តាំងតែពីតូចរហូតដល់អ្នកមានគ្រួសារ បើទោះបីជា ពួកគាត់មិនបានប្រាប់ថាស្រឡាញ់អ្នកក៏ពិតមែនតែ ក្តីស្រឡាញ់ ភាពព្រួយបារម្ភ ចំពោះកូនគឺធំណាស់ មិនអាចវាស់ស្មានបានឡើយ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី