ភ្ញាក់ផ្អើល យឹម តាស្រង់ ចេញពីផលិតកម្ម Galaxy ឡេង ណាវ៉ាត្រា បង្ហាញមុខអ្នកជំនួសតំណែង​ ៣នាក់ភ្លែត

  • 2022-05-27 05:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ មានការភ្ញាក់ផ្អើលមួយសម្រាប់អ្នកសិល្បៈ ដោយសុខៗអ្នកគ្រប់គ្រងផលិតកម្មGalaxy លោក យឹម តាស្រង់ ឈប់ពីផលិតកម្មដ៏ធំមួយនេះ ហើយជំនួសមកវិញដោយបុគ្គលឆ្នើមចំនួន ៣រូប គឺលោក សុខ ជំនោរ លោក ខាំ ភូរិ និងអ្នកនាង យឹម សុជាតា។

ដំណឹងនេះ បានប្រកាសដោយម្ចាស់ផលិតកម្ម Galaxy គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមបណ្ដាញសង្គមនៅមុននេះបន្ដិច។ អ្នកឧកញ៉ា បានបង្ហើបពីមូលហេតុដែលលោក យឹម តាស្រង់ សម្រេចចេញពីផលិតកម្មថា ពេលនេះ យឹម តាស្រង់ រីកចម្រើន និងមានអាជីវកម្មផ្ទាល់ខ្លួន។

ឡេង ណាវ៉ាត្រា៖ “បងហាក់ដូចជាមិនដាច់ចិត្តពីGalaxy សោះ ប្អូនក៏ដូចគ្នា ប៉ុន្តែទោះជាយ៉ាងណារាល់ការជួបណា ក៏ត្រូវតែមានការបែក ដើម្បីអនាគតមួយកាន់តែរីកចម្រើន។ ថ្ងៃនេះ ទោះបីជាបងទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងអាជីវកម្មផ្សេងក៏ដោយ ប៉ុន្តែបេះដូងយើងនៅជាមួយគ្នា នឹងអាចសហការគ្រប់កិច្ចការងារសិល្បៈបានគ្រប់ពេលវេលា”។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានសរសើរលោក យឹម តាស្រង់ ថាលោកគឺជាស្ថាបនិក១រូបរបស់ផលិតកម្ម ហើយGalaxy មានថ្ងៃនេះ គឺលោកបានចូលរួមយ៉ាងច្រើនរាប់មិនអស់។ ទន្ទឹមគ្នាលោកក៏បង្ហាញបុគ្គល ៣រូបដែលមានបទពិសោធន៍ច្រើនលើការងារគ្រប់គ្រងខាងផលិតកម្មផងដែរ។ អ្នកទាំងបី រួមមាន៖ លោក សុខ ជំនោរ លោក ខាំ ភូរិ និងអ្នកនាង យឹម សុជាតា ដែលត្រូវជាប្អូនស្រីរបស់អតីតអ្នកគ្រប់គ្រងផលិតកម្ម Galaxy លោក យឹម តាស្រង់៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី