កំពុងជិះទូកលេងតាមគង្គា ស្រាប់តែឃើញគ្រោងឆ្អឹងក្បាលមនុស្ស ដែលបានស្លាប់កាលពី ៨ពាន់ឆ្នាំមុន!

  • 2022-06-01 09:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជិះទូកកាយ៉ាក់ ២នាក់បានប្រទះឃើញគ្រោងឆ្អឹងក្បាលមនុស្ស ដែលមានអាយុកាលជាង ៨ពាន់ឆ្នាំនៅក្នុងទន្លេ Minnesota សហរដ្ឋអាមេរិក។

តាមរយៈការធ្វើកោសល្យវិច្ច័យ បានឱ្យដឹងថាគ្រោងឆ្អឹងក្បាលមនុស្សនេះ មានអាយុកាលជាង ៨ពាន់ឆ្នាំមកហើយ ពោលគឺស្ថិតនៅក្នុងចន្លោះ ៥៥០០ ទៅ ៦០០០ឆ្នាំមុនគ្រឹស្តសករាជ។ គ្រោងឆ្អឹងក្បាលមនុស្សនេះ ត្រូវបានអ្នកជំនាញកោសល្យវិច្ច័យអះអាងថា ជាបុរសជនជាតិអាមេរិក ​និងបានស្លាប់ដោយសារតែជំងឺ ថប់អារម្មណ៍ (depression)។

យ៉ាងណាមិញ នេះគឺគ្រាន់ជាការអះអាងពីសំណាក់អ្នកកោសល្យវិច្ច័យប៉ុណ្ណោះ ចំណែកការពិតយ៉ាងណានោះ ក៏មិនទាន់មានភស្តុតាងណាមួយអាចបញ្ជាក់ថាគ្រោងឆ្អឹងក្បាលមនុស្សនោះ ពិតជាមនុស្សដែលបានស្លាប់កាលពី ៨ពាន់ឆ្នាំមុន៕

រូបតំណាង

ប្រភព៖ MSN   ប្រែសម្រួល ៖ សង្ហា