ផ្អើល​ពេញ​ពិភព​បាល់ទាត់​ Pique លួច​ឡើង​គ្រែ​ជាមួយ​ម្ដាយ Gavi តើ​ជា​រឿង​ពិត​ឬ?

  • 2022-06-03 07:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទុះ​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​ក្នុង​ពិភព​បាល់ទាត់​​ដោយ​បាន​ចោទ​ថា ខ្សែ​ការពារ Gerard Pique បាន​ក្បត់​ប្រពន្ធ​នាង Shakira ទៅ​​លួច​មាន​ស្នេហា​ជាមួយ​​ម្ដាយ​របស់ Pablo Gavi ដែល​ជា​មិត្តរួម​ក្រុម Barcelona។

សេចក្ដី​រាយការណ៍​បាន​​ចេញ​​ផ្សាយ​ក្នុង​សប្ដាហ៍​នេះ​ថា Pique និង​តារា​ចម្រៀង Shakira ជិត​ឈាន​ដល់​ផ្លូវ​បែក​បាក់ បន្ទាប់​ពី​កីឡាករ​ចាស់​វស្សា​របស់ Barca ត្រូវ​គេ​​ចាប់​បាន​លួច​​ឡើង​គ្រែ​ជាមួយ​ស្រី​ផ្សេង។ ប្រភព​​ចេញ​ពី​បណ្ដាញ​សង្គម​ Twitterមួយ​​​បាន​ចេញ​បន្លំ​ថា នារី​ដែល​ជាប់​ពាក់​ព័ន្ធ​​ជាមួយ Pique គឺ​​ម្ដាយ​របស់ Gavi។

រឿង​ចចាមអារ៉ាម​នេះ​​ល្បី​សុះសាយ​លឿន​មែនទែន​ពេញ​បណ្ដាញ​សង្គម ប៉ុន្តែ​កាសែត​អេស្ប៉ាញ El Periodico ដែល​ជា​ប្រភព​ចេញ​ផ្សេង​រឿង​មុន​គេ​បាន​ចេញ​មក​បដិសេធ​ថា ​នារី​ម្នាក់​នោះ​មិនមែន​ម្ដាយ​ Gavi ឡើយ។ ពួក​គេ​បាន​បញ្ជាក់​ថា នារី​​ដែល​ជា​ជន​ទី​៣​ជ្រែក​ស្នេហា​របស់ Pique និង Shakira គឺ​ជា​ស្ត្រី​វ័យ​ក្មេង​អាយុ​២០​ឆ្នាំ ជា​សិស្ស​​​​និង​ធ្វើ​ការ​ជា​អ្នក​ទទួល​ភ្ញៀវ​ក្នុង​កម្មវិធី។

ម្ដាយ Gavi ឈរខាងស្ដាំ

ប្រភព​បន្ត​ថា គូស្នេហ៍​ខាង​លើ​បាន​រស់​នៅ​ផ្សេង​គ្នា​​អស់​ជា​ច្រើន​សប្ដាហ៍​មក​ហើយ បន្ទាប់​ពី Pique ត្រូវ​បាន Shakira បណ្ដេញ​ចេញ​ពី​ផ្ទះ។ Pique ពេល​នេះ​កំពុង​ជួល​ផ្ទះ​ខាង​​ក្រៅ​រស់​នៅ​ម្នាក់​ឯង។ ​

​​

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ