ជប៉ុន ផលិត​​​ឧបករណ៍​​ចម្លែក​មួយ​​ភ្ជាប់​​នឹង​ចង្កឹះ​វេទមន្ត ធ្វើ​ឲ្យ​រសជាតិ​​ទឹកស៊ុប​​​ឆ្ងាញ់​ល្មម​​ហុត​ទៅ​​ចាប់​មាត់​ជីបៗ​

  • 2022-06-03 07:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​​សិក្សា​ស្រាវជ្រាវ​បាន​រកឃើញ​ថា ប្រជាជន​ជប៉ុន​​វ័យ​កណ្ដាលច្រើន​ជាង ៥០% ​មាន​រសនិយម​ចូល​ចិត្តហុត​​ទឹក​ស៊ុប​ក្តៅៗ​និង​មាន​រសជាតិ​ប្រៃៗ​​ ថ្មីៗ​នេះ​​ប្រព័ន្ធផ្សព្វផ្សាយបាន​ចុះផ្សាយពី​កំពូល​មនុស្ស​ឆ្លាត​វៃ​ម្នាក់​ជនជាតិ​ជប៉ុនបង្កើត​​បាន​ ​ចង្កឹះ​ទេវមន្ត​ដំបូង​គេ​បំផុត​លើ​ពិភពលោក មាន​សមត្ថភាព​អាច​​ធ្វើ​ឲ្យ​រសជាតិ​​ទឹកស៊ុប​​​ឆ្ងាញ់ល្មម​​ហុត​​​ចាប់​មាត់​ជីបៗ​។

Electric Chopstick

ចំពោះ​ដំណើការ​នៃ​ចង្កឹះ​សុខភាព​ដ៏​ទំនើប​​នេះមាន​រូប​រាង​ដូច​​ទៅ​នឹង​ចង្កឹះ​ធម្មតា​ដែរ ប៉ុន្តែ​ឆ្លាត​ជាងព្រោះ​​វាមាន​ភ្ជាប់​ដោយ​ដែក​ចម្លង​ចរន្ត​មួយគូ​ហើយ​គេ​ភ្ជាប់​វា​តាម​រយៈខ្សែភ្លើង​មួយដោយ​ ប្រើប្រាស់បច្ចេកវិទ្យា​រលក​សញ្ញា​អេឡិច​ត្រូ​និច Electrical Stimulation Waveform ជាមួយ​នឹង​ឧបករណ៍​មួយហៅ​ថា​ Mini Computer មាន​បន្ទះឈីប​ពិសេស​នៅ​ក្នុង​នោះដែលគេ​​រចនា​វា​ឡើង​ដោយ​​មាន​ខ្សែ​សម្រាប់​ពាក់​នៅ​លើ កដៃ ​ដូច​ខ្សែ​នាឡិកា​ នៅ​ពេល​អ្នក​ហុត​ទឹក​ស៊ុប វា​នឹង​បំប្លែង​អ៊ីយ៉ុងសូដ្យូម​ក្នុង​ទឹកស៊ុប តាម​រយៈ​​ឧបករណ៍​ទៅចង្កឹះ​​ដោយ​ដំណើការ​​​បន្ថែម​រសជាតិ​បញ្ចូន​ទៅ​កាន់​អណ្ដាត​ធ្វើ​ឲ្យជិវ្ហាញ្ញាណយើងទទួល​អារម្មណ៍​ថា ម្ហូប​មាន​ជាតិជាង​មុន​។​

លោក​ Homei Miyasshita

អ្នកផលិតចង្កឹះនេះលើកឡើងថា លោក​រំពឹង​​នឹង​​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លាស់ប្តូរ​ទម្លាប់នៃ​ការ​​ហូប​អាហារ វា​ក៏​នឹង​ក្លាយ​ជា​​ជំនួយ​​ការដ៏​ល្អ សម្រាប់អ្នក​ស្រលាញ់​សុខភាព​ផងដែរ។ បច្ចុប្បន្ន ចង្កឹះ​វេទមន្ត​នេះ​នៅ​មិន​ទាន់​មាន​លក់​​លើ​ទីផ្សារ​នៅឡើយទេ យ៉ាង​យូរ​បំផុត​អាច​នឹងចេញ​ជា​ផលិត​ផល​សម្រេច​នៅ​ចុង​ឆ្នាំ ២០២២ ខាង​មុខ​នេះ​។

អ្នកនៅពីក្រោយស្នាដៃដ៏អស្ចារ្យនេះគឺ លោក​ Homei Miyasshita ដែល​ជា​សាស្រ្តាចារ្យផ្នែកបច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ Meiji នៅ​ប្រទេស​ជប៉ុន និង​ជា​អ្នក​ស្រាវជ្រាវ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ម្ហូប​អាហារជប៉ុន Kirin Holdings ផ្ដួច​ផ្ដើម​ផលិត​បាន​ ឧបករណ៍មួយ​ភ្ជាប់​នឹងចង្កឹះមួយគូមាន​សមត្ថភាព​អាចប្រែក្លាយ​ទៅ​ជា ចង្កឹះ​ទេវមន្ត និង​ជា​ចង្កឹះ​សុខភាព​ដ៏​ល្អ​បំផុត៕ សូម​ទស្សនា​វីដេអូ៖​

ប្រែសម្រួល៖ រក្សា | ប្រភព៖ reuters

អត្ថបទថ្មី