ចង់មួយជីវិតហើយ Kim Kardashian ទើបដាច់ចិត្តសម្រកទម្ងន់ ដើម្បីបានស្លៀករ៉ូប Marilyn Monroe

  • 2022-06-06 10:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kim Kardashian បាន​បង្ហាញរូបរាង​ដ៏លេចធ្លោប្លែក​ថ្មី ពញ្ញាក់អារម្មណ៍មហាជន​ ពេលស្រកទម្ងន់ជាងមុន ដល់ទៅ ៧គីឡូ ត្រឹមរយៈពេល​ ៣សប្ដាហ៍ ដើម្បីឲ្យស្លៀកសមនឹង​រ៉ូបតារាសម្ដែង/ចម្រៀង លំដាប់ Legend គឺ Marilyn Monroe

ទោះជាយ៉ាងណា ការបង្ហាញរូបរាង​ថ្មីនេះ បែរជា​ទទួល​បាន​មតិរិះគន់យ៉ាងចាស់ដៃទៅវិញ ដោយសារលទ្ធផលនេះ​វា​អាច​នឹង​ប៉ះពាល់ដល់សុខភាពខ្លាំងបំផុត។

ពេល​ផ្ដល់បទសម្ភាសជាមួយនឹង​សារព័ត៌មាន The Times តារាស្រីរូបនេះ​ បាន​បង្ហាញ​ពីការខក​ចិត្តជាមួយនឹង​ប្រតិកម្មរបស់មហាជន។ នាង​បាន​បញ្ជាក់ថា ការសម្រកនេះ​ គឺស្រដៀង​នឹង​តារាសម្ដែងទូទៅដែរទេ ពេល​ដែល​ត្រូវសម្រករាង​ ដើម្បីថតរឿងម្ដងៗ។

Kim Kardashian បាននិយាយថា៖ «សម្រាប់ខ្ញុំ វាដូច Christian Bale អ៊ីចឹង ដែលអាចធ្វើរឿងនោះបាន ដើម្បីដើរតួក្នុងរឿង។ សូម្បីតែ Renée Zellweger បានសង្កត់ធ្ងន់ លើរឿងទម្ងន់ សម្រាប់តួរបស់ខ្លួន។ វាដូចតែគ្នាទាំងអស់ទេ។ ប៉ុន្តែខ្ញុំក៏មិនបាន​និយាយថា មនុស្សគ្រប់គ្នាគួរតែសម្រកទម្ងន់ឲ្យលឿន​ក្នុងរយៈពេល​ខ្លីបែបនេះដែរ»។

Kim Kardashian បានចូលរួមក្នុងកម្មវិធី Met Gala ឆ្នាំ ២០២២ ជាមួយនឹងរ៉ូប Legend របស់អ្នកស្រី Marilyn Monroe

ទោះជាយ៉ាងណា ក្រៅពីមាន​ការរិះគន់ទៅលើការសម្រកទម្ងន់លឿននេះហើយ មនុស្សមួយចំនួន ក៏មិនសប្បាយចិត្តដែលឃើញនាង យករ៉ូបសម្បត្តិជាតិរបស់ Marilyn Monroe មកស្លៀកពេលនេះដែរ ព្រោះពួកគេគិតថា​វាងាយនឹងប្រឡាក់ និងខូចខាត។

ស្រាយនូវការបារម្ភនេះ​ ភាគីខាង Kim Kardashian ក៏បានបញ្ជាក់ក្រោយមកដែរថា នាងមិនបាន Make Up ខ្លួនទេ ព្រោះចង់រក្សាឈុតនោះ ឲ្យនៅដដែល និងមិនប្រឡាក់។

រ៉ូប Legend នេះត្រូវបានពាក់ដោយ Marilyn ក្នុងឆ្នាំ ១៩៦២ នៅថ្ងៃខួបកំណើតរបស់ប្រធានាធិបតី John F. Kennedy។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វត្ថុ​អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ​របស់​តារា​ស្រី ហើយ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា «សម្បត្តិ​ជាតិ» ដែរ៕

ប្រភព៖ Kenh14  

អត្ថបទពេញនិយម
អត្ថបទថ្មី