ឪពុកម្តាយត្រូវដឹង! ចង់ឲ្យកូនជោគជ័យថ្ងៃអនាគត គួរបង្រៀនកូន ឲ្យជាមនុស្សឯករាជ្យរឹងមាំពីក្មេងឲ្យហើយ

  • 2022-06-13 02:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិធីសាស្ត្រដែលបង្រៀនអោយកូនៗតូចរបស់លោកអ្នកជោគជ័យនៅថ្ងៃអនាគត នោះគឺជាការបង្រៀនអោយគេក្លាយទៅជាមនុស្សដែលឯករាជ្យ រឹងមាំ ចេះធ្វើអ្វីមួយដោយខ្លួនឯង និងមានទំនួលខុសត្រូវ ចំពោះជីវិតរបស់ពួកគេពីក្មេងឲ្យហើយតាមដែលជាឪពុកម្តាយអាចធ្វើទៅរួច។

ប្រសិនបើអ្នកអាចបង្រៀនអោយពួកគេធ្វើបែបនេះបាន អ្នកនឹងមិនចាំបាច់ទៅគេងព្រួយពីអនាគតរបស់គេទៀតឡើយ ពីព្រោះថាពួកគេនឹងជាមនុស្សដែលរឹងមាំ មានឯករាជ្យភាពនៅក្នុងខ្លួនចេះសម្រេចចិត្តដោះស្រាយបញ្ហាដោយខ្លួនឯង ប្រឈមមុខជាឧបសគ្គធំៗនៅក្នុងជីវិត ដោយមិនសូវពឹងអ្នកជាឪពុកម្ដាយនោះឡើយ។

ជាឪពុកម្តាយអ្នកគួរបង្រៀនអោយកូនធ្វើអ្វីៗដោយខ្លួនឯងខ្លះ ដោះស្រាយបញ្ហាដោយខ្លួនឯង ឬក៏សូម្បីតែសម្រេចរឿងរបស់ពួកគេដោយខ្លួនឯង ហើយអ្នកកុំព្យាយាមជួយគេពេក ជួយអ្វីដែល អ្នកអាចជួយបានទៅបានហើយ កុំស្រលាញ់កូនខ្លាំងពេក រហូតដល់កូនធ្វើអ្វីដោយខ្លួនមិនបាន។

ការដែលអ្នកហាត់ពុតលត់ដំអោយគេ ចេះលំបាកចេះស៊ូ ចេះធ្វើអ្វីដោយឯកឯង និងលំបាកពីតូចអោយហើយ ពួកគេនឹងក្លាយទៅជាមនុស្សដែលរឹងមាំក្លាហានណាស់នៅក្នុង ដំណើរជីវិតរបស់ពួកគេនៅថ្ងៃខាងមុខ ពោលគឺមិនថាកូនៗរបស់អ្នកទៅដល់ទីណាគេតែងតែចុះចូលនៅក្នុងសង្គម ចេះយករួចខ្លួននៅរាល់ឧបសគ្គទាំងឡាយ ពីព្រោះថាអ្នកបានបង្រៀនអោយគ ចេះដោះស្រាយបញ្ហាចេះប្រឈម ចេះធ្វើអ្វីដោយខ្លួនឯងតាំងតែពីពួកគេនៅក្មេង។

តែផ្ទុយទៅវិញការដែលអ្នក ស្រឡាញ់កូនពេក មិនព្រមអោយកូនៗរបស់អ្នកធ្វើអ្វីទាល់តែសោះ កាលពីគេនៅតូចៗ នោះធំឡើង កូនៗរបស់អ្នកនឹងក្លាយទៅជាមនុស្សដែល ទន់ខ្សោយ ពួកគេតែងតែគិតដល់អ្នកជាឪពុកម្ដាយ ចាំជួយជ្រុំជ្រែងជានិច្ច ពោលគឺពួកគេ មិនចេះដោះស្រាយបញ្ហា មិនចេះធ្វើអ្វីបានដោយខ្លួនឯងឡើយបើគ្មានអ្នកចាំជួយ។

ដូច្នេះហើយការដែលអ្នកជាឪពុកម្តាយ វាជារឿងដែលសំខាន់ណាស់ សម្រាប់ការចិញ្ចឹមបីបាច់ថែកូនៗ អោយបុត្រាបុត្រីរបស់អ្នកក្លាយទៅជាមនុស្សដែលរឹងមាំមានភាពឯករាជ្យ និងទំនួលខុសត្រូវនៅក្នុងជីវិតរបស់ពួកគេ ។ត្រូវបង្រៀនកូនៗអោយចេះធ្វើអ្វីដោយខ្លួនឯង លំបាកអោយហើយនៅពេល ដែលគេនៅតូច លុះធំឡើងគេ នឹងក្លាយទៅមនុស្សដែលជោគជ័យនឹកស្មានមិនដល់។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី