ថៃ ឈ្នះក្ដីទទួលបានមកុដមាសរូបសំណាកព្រះពុទ្ធ ដែលមានអាយុកាល ៥០០ឆ្នាំ ពីសហរដ្ឋអាមេរិក

  • 2022-06-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានទទួលមកុដមាសបុរាណ ដែលជាផ្នែកមួយនៃរូបចម្លាក់ព្រះពុទ្ធដែលជឿថាមានអាយុកាលប្រហែល ៥០០ឆ្នាំពីសហរដ្ឋ​អាមេរិក ដោយមានជំនួយពីនាយកដ្ឋានសន្តិសុខមាតុភូមិ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកឥទ្ធិពល ឃុនផ្លម។

មកុដមាសបុរាណ

មកុដត្រូវបានធ្វើពីមាសសុទ្ធ ៩៥% នៅក្នុងទម្រង់សិល្បៈឡានណា (ស្រែមួយលាន) ប្រើសម្រាប់តុបតែងរូបចម្លាក់ព្រះពុទ្ធដែលធ្វើពីថ្មដែលជាការអនុវត្តដ៏ពេញនិយមក្នុងសម័យនោះក្នុងការបូជាខាងសាសនា។ មកុដនេះមានទម្ងន់ប្រហែល ៤២.៦ក្រាម។​ ​វត្ថុបុរាណ​នេះត្រូវបានរក្សាទុកនៅសារមន្ទីជាតិក្នុងទីក្រុងបាងកក ដោយនាយកដ្ឋានវិចិត្រសិល្បៈ ដើម្បីសិក្សាមុននឹងដាក់តាំងបង្ហាញនាពេលខាងមុខ។

ក្រៅពីមកុដនាយកដ្ឋានសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក ក៏កំពុងស៊ើបអង្កេតពីចម្លាក់លង្ហិនមួយចំនួន ដែលជឿថាមានប្រភពមកពីតំបន់បុរាណវត្ថុព្រះគុណជ័យ ក្នុងខេត្តបុរីរម្យ (ដែនដីខ្មែរបុរាណ) នៅភាគឦសានប្រទេសថៃ ដែលបច្ចុប្បន្នដាក់តាំងបង្ហាញនៅសារមន្ទីរសិល្បៈ Denver។ ជាមួយ​នឹង​លទ្ធភាព​ដែល​ចម្លាក់​អាច​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​៕

(រូបតំណាង)

ប្រភព៖ Thai PBS   កែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម