Zidane ជា​បេក្ខភាព​​ទី​មួយ PSG ចង់​បាន​ ក្រោយ​ក្លឹប​ចែក​ផ្លូវ​ជាមួយ Pochettino

  • 2022-06-13 02:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane ជា​បេក្ខភាព​​ដែល​អាច​នឹង​មក​ដឹក​នាំ​នៅ Paris Sain-Germain ក្រោយ​ក្លឹប​បាន​យល់​ព្រម​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក Mauricio Pochettino។

Pochettino អ្នក​ចាត់​ការ​សញ្ជាតិ​អាហ្សង់ទីន​​បាន​ដឹក​នាំ PSG រយៈពេល​១៨​ខែ និង​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន Ligue 1សម្រាប់​ការ​ដឹក​នាំ​ពេញ​មួយ​រដូវ​កាល​ដំបូង​​របស់​លោក។ ប៉ុន្តែ PSG​ បាន​ធ្លាក់​ពី​ពាន Champions League ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​សារ​ថ្វី​ជើង​របស់ Real Madrid ដែល​ចោទ​ជា​បញ្ហា​អនាគត​របស់ Pochettino ជាមួយ​ក្លឹប។

អតីត​អ្នក​ចាត់​ការ​របស់ Spurs និង​ប្រធាន​​ក្លឹប​​របស់​ PSG បាន​ជួប​គ្នា​​កាល​ពី​សប្ដាហ៍​មុន និង​បាន​យល់​ព្រម​ចែក​ផ្លូវ​គ្នា​​ដើរ​ហើយ។ Zidane គឺ​​ជម្រើស​​ទី​មួយ​របស់ PSG ក្នុង​ការ​ជំនួស​កន្លែង​របស់​លោក Pochettino ដែល​ជា​អ្នក​ចាត់​ការ​ជោគជ័យ​បំផុត​មួយ​ក្នុង​ពាន​រង្វាន់ UCL។

លោក Jose Mourinho ក៏​ស្ថិត​ក្រោម​ការ​ពិចារណា​របស់ PSG ផង​ដែរ ប្រសិន​បើ​ក្លឹប​​បរាជ័យ​មិន​អាច​​យក Zidane មក​បាន។ ក្នុង​នោះ​ដែរ​​អ្នក​ចាត់​ការ​​របស់​ក្លឹប Nice លោក Christophe Galtier ធ្លាប់​ត្រូវ​បាន PSG មើល​ឃើញ​និង​សរសើរ​ផង​ដែរ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម