«Squid Games» នឹងវិវត្តជាកម្មវិធីកម្សាន្ត មានអ្នកលេង ៤៥៦នាក់ និងឈ្នះលុយពិតៗ ៤,៥៦លានដុល្លារ

  • 2022-06-15 02:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Hollywood Reporter បាន​បង្ហើប​ព័ត៌មាន​ថារឿងភាគ​ដ៏ល្បី «Squid Game» នឹង​បម្លែងខ្លួនទៅ​ជា​កម្មវិធីលេងល្បែងកម្សាន្តពិតៗ ជាមួយនឹង​អ្នក​ចូលរួមសរុបទាំងអស់ ៤៥៦នាក់ ដែល​នឹង​ចូលមកប្រកួតគ្នាដណ្ដើមទឹកប្រាក់ ៤,៥៦លានដុល្លារ

ផ្អែកតាម​បណ្ដាញផ្សព្វផ្សាយ Netflix គ្រោងនឹង​បង្កើតកម្មវិធីលេងហ្គេមពិតៗ «Squid Games: The Challenge»។ ទោះបីជាអ្នកប្រកួតមិនត្រូវពិន័យដល់ថ្នាក់ស្លាប់ដូចក្នុងរឿង ប៉ុន្តែចំនួនអ្នកចូលលេង គឺ​យក ៤៥៦នាក់ ដូចក្នុងរឿង។

Netflix បាន​ឲ្យដឹង​ថា​ «ការផ្ដល់ជូននូវប្រាក់រង្វាន់ជាសាច់ប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់​មាន​ក្នុងប្រវត្តិសាស្ត្រប្រចាំកម្មវិធីទូរទស្សន៍ ហើយកម្មវិធីនេះ ក៏ដើរតួ​សំខាន់ ជា​កម្មវិធីប្រកួតធំបំផុតមិនធ្លាប់​មាន​ដូចគ្នា»។

យោងតាមសារព័ត៌មាន The Hollywood Reporter ដដែល​នៅ​បាន​ឲ្យដឹងទៀតថា​ កម្មវិធីនេះ​ មានចំនួន ១០ភាគ ហើយបាន​បើកទទួលពាក្យសម្រាប់អ្នកចង់ចូលលេងប្រឈមនឹងឧបសគ្គព្រឺព្រួចតាមរយៈ squidgamecasting.com

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី