ពុំគួររំលងភាពយន្ដ “ពេលម៉ែចាស់ទៅ” ស្នាដៃនិពន្ធ ពាន់ ភួងបុប្ផា អត្ថន័យចាក់ដោតខ្លាំង
- 2022-06-15 07:00:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពុំគួររំលងភាពយន្ដ “ពេលម៉ែចាស់ទៅ” ស្នាដៃនិពន្ធ ពាន់ ភួងបុប្ផា អត្ថន័យចាក់ដោតខ្លាំង
ចន្លោះមិនឃើញ
“ពេលម៉ែចាស់ទៅ” ជាខ្សែភាពយន្ដខ្នាតធំប្រចាំឆ្នាំ ២០២២ ក្រោមស្នាដៃនិពន្ធ និងផលិតដោយ អ្នកស្រី ពាន់ ភួងបុប្ផា បានបើកសម្ភោធជាផ្លូវការដោយមានការចូលរួមពីសិល្បករសិល្បការិនីជាច្រើន ធ្វើឡើងនៅផ្សារទំនើបជីបម៉ុងសែនសុខ កាលពីថ្ងៃទី១៤ ខែមិនថុនា ម្សិលមិញនេះ។
“ពេលម៉ែចាស់ទៅ” ត្រូវបានអ្នកនិពន្ធជើងចាស់ **អ្នកស្រី ពាន់ ភួងបុប្ផា និពន្ធជាសៀវភៅប្រលោម លោកតាំងពីឆ្នាំ២០១៩ ដោយនៅឆ្នាំ២០២២នេះ អ្នកស្រីបានប្ដូរទស្សនីយភាពផលិតជាភាពយន្ដ ខ្នាតវិញម្ដង ដែលទើបតែសម្ភោធជាផ្លូវការកាលពីម្សិលមិញនេះ។
“ពេលម៉ែចាស់ទៅ” ជាភាពយន្ដ បានឆ្លុះបញ្ចាំងពីតថសង្គមពិតជាក់ស្ដែង អំពីអ្នកម្ដាយគ្រប់រូបពេល មានវ័យកាន់តែចាស់ កាន់តែមានភាពរអ៊ូរទាំ សម្ដីធំតូច មានកង្វល់ច្រើន និងចិត្តច្រើន លើកូនប្រុសស្រី ដែលធ្វើ ឱ្យកូនៗគិតថាវាជាសម្ពាធទៅវិញពេលរស់នៅជាមួយម្ដាយចាស់និយាយច្រើន។
អ្នកស្រី ពាន់ ភួងបុប្ផាផា មិនត្រឹមតែបង្ហាញពីការយល់ខុសរបស់កូនៗលើម្ដាយនោះទេ ផលិតកររូបនេះ ក៏បានបង្ហាញឱ្យឃើញពីការដឹងគុណ មើលថែរក្សារបស់កូន ចំពោះអ្នកមានគុណ។ ក្នុងរឿងនេះមិនត្រឹមតែធ្វើឱ្យមហាជនស្រក់ទឹកភ្នែកប៉ុណ្ណោះ អ្នកនិពន្ធក៏បានបន្ថែមរសជាតិសើចសប្បាយជូនទស្សនិកជន ផងដែរ។
យ៉ាងណាមិញ ភាពយន្ដខ្នាតធំ “ពេលម៉ែចាស់ទៅ” នឹងធ្វើការចាក់បញ្ចាំងលើគ្រប់រោងកុដទាំងអស់ នៅថ្ងៃទី១៦ ខែមិថុនា នេះតទៅ៕