ស្វាគមន៍ប្រវត្តិសាស្ត្រថ្មី! ទីបំផុត ហង្ស ម៉ានីតា ក្លាយជា Miss Universe Cambodia ឆ្នាំ ២០២២ ផ្លូវការហើយ

  • 2022-06-15 16:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅរាត្រីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រកួតបវរកញ្ញា Miss Universe Cambodia ឆ្នាំ ២០២២ បាន​រក​ឃើញ​ម្ចាស់មកុដជា​ផ្លូវការហើយ គឺ បវរកញ្ញាកូនកាត់ខ្មែរ បារាំង ហង្ស ម៉ានីតា។

វាជាពេល​វេលាអស្ចារ្យប្រចាំប្រវត្តិសាស្ត្ររបស់កម្មវិធី បន្ទាប់ពីចំណាយពេល​ក្នុងការដំណើរការបេសសកម្មស្វែង​រក​ម្ចាស់ជយលាភីជាច្រើនខែមក ពេល​នេះ​ ម្ចាស់ជយលាភីកំពូល និងជយលាភីរងទាំង ៤រូប ក៏ត្រូវបាន​រកឃើញ។

​លទ្ធផលផ្លូវការថ្ងៃនេះ​វិញ បវរកញ្ញា ៥ រូបដែលជាប់តំណែងកំពូលរួមមាន៖

ជយលាភីឯក បានទៅលើ MUC18 ហង្ស ម៉ានីតា

ជយលាភីរងទី១ បានទៅលើ MUC09 ហេង សុទ្ធនិស្ស័យ

ជយលាភីរងទី២ បានទៅលើ MUC04 ហេង បូនីកា

ជយលាភីរងទី៣ បានទៅលើ MUC08 រតនា សុខា វត្តី

ជយលាភីរងទី៤ បានទៅលើ MUC17 ហ៊ុន ហ្គិចឡាង

អត្ថបទ៖ ធារី

អត្ថបទថ្មី