រាត្រីគ្រងមកុដ MUC 2022 រ៉េត សារីតា លេចធ្លោខ្លាំងគ្រង ៣ឈុតម្នាក់ឯង

  • 2022-06-16 07:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាត រ៉េត សារីតា បវរកញ្ញា Miss universe Cambodia 2020 បង្ហាញភាពស្រស់ស្អាតទាក់ភ្នែកមហាជនជាមួយឈុតដ៏ប្រណិត ក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រកម្មវិធី Miss Universe Cambodia 2022 គ្រប់គ្នាសម្លឹកពិធីការិនីរូបនេះមិនចង់ដាក់ភ្នែក។

Miss universe Cambodia 2020 រ៉េត សារីតា នៅតែអាចរក្សាប្រជាប្រិយភាពល្បីល្បាញតាមរយៈសមត្ថភាព ចំណេះដឹងទូលំទូលាយ ជាពិសេសនោះគឺសម្រស់របស់នាង។ ជាក់ស្ដែងនៅក្នុងរាត្រីគ្រង មកុដ Miss Universe Cambodia 2022 គេសង្កេតឃើញថា សារីតា បានបង្ហាញខ្លួនយ៉ាងពិសេសក្នុងនាង ជារាមច្បង Miss Universe Cambodia 2020 ជាមួយឈុតខៀវរំលេចត្បូងចែងចាំង ដែលឈុត នេះគឺជាឈុតដែលបានយកទៅប្រកួត MUC2020 នៅសហរដ្ឋអាមេរិក។

រ៉េត សារីតា មិនត្រឹមបង្ហាញខ្លួនក្នុងនាមជារាមច្បងប៉ុណ្ណោះទេ នាងក៏ជាពិធីការិនីប្រចាំ MUC2022 ផងដែរ។ អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ក្នុងរាត្រីដ៏អស្ចារ្យនេះ គេសង្កេតឃើញស្រីស្អាត រូបនេះផ្លាស់ប្ដូររ៉ូបដល់ទៅ ៣ឈុត ស្រស់ស្អាតលេចធ្លោខ្លាំងតែម្ដង។

រ៉ូបទី១ មានពណ៌ ខៀវរំលេចត្បូងចែងចាំងពេញមួយតួខ្លួន រ៉ូបទី២ លឿង លាយខ្មៅ តុបតែងតែខ្លួនបែប កាចស៊ិចស៊ីខ្លាំងតែម្ដង។ ចំណែកឈុតទី៣នោះ គឺមានពណ៌ផ្កាមាសស្រាលឌិនត្បូងតូចៗជាច្រើនរ៉ូប ដែលមានប្រវែងលើជង្គង់ សរុបទាំង៣ឈុតនេះ សារីតា ស្អាតលេចធ្លោខ្លាំង។

យ៉ងណាមិញ Miss universe Cambodia 2022 បានស្វែងរកឃើញបេក្ខនារី ហង្ស ម៉ានីតា ដែលជាម្ចាស់គ្រងមកុដដ៏អស្ចារ្យមានតម្លៃ ១៨០,០០០ដុល្លារ ដែលនឹងត្រៀមខ្លួនតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិឆាប់ៗខាងមុខនេះ៕

រូបភាព៖ LAWOGA

អត្ថបទ៖ Kesor

អត្ថបទថ្មី