មិនហត់​ចិត្ត​ស្វែង​រក​តម្លៃ​តាម​សាកលទេ! គេហទំព័រ SALA បង្កើត​ចេញជា App មានទាំង​កម្ចី​សិក្សាទៀត​

  • 2022-06-22 08:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្អូនៗ​ទើប​នឹង​បញ្ចប់​វិទ្យាល័យ ធ្លាប់ទេ? ទម្រាំ​តែ​ដឹង​តម្លៃ​នៃ​សាកលវិទ្យាល័យនិមួយៗ ត្រូវចំណាយពេលស្វែងរករាប់ម៉ោង​ ហើយ​ព័ត៌មានទទួលបាន​អត់ច្បាស់​ មិន​អាចយក​ជាការ​ ប៉ុន្តែ​ឥឡូវ​មិន​លំបាក​ទៀត​ទេ កម្មវិធី​គេហទំព័រ SALA បានខិតខំ​ប្រមែប្រមូល​ព័ត៌មាន​​តាម​បណ្ដា​សាកលវិទ្យាល័យ​ទាំងអស់​នៅកម្ពុជា មាន​​ទាំង​ទីតាំង និងតម្លៃ​មក​បញ្ចូល​ក្នុង​ Platform តែមួយ​ដើម្បី​ជាទុន​ក្នុង​ការ​សម្រេច​ចិត្ត​។​

ស្ដង់ «គេហទំព័រ SALA» ក្នុងកម្មវិធី CODE-C

គេហទំព័រ SALA ថ្មីៗនេះ​បាន​បង្កើត​ចេញជា App លើទូរសព្ទដៃ​ដែល​មាន App Store និង Play Store ផ្ដល់ភាព​ងាយស្រួលក្នុង​ការរកមើលតម្លៃតាមសាកល និងមាន​​ជម្រើស​ប្រឹក្សា​យោបល់​ បើសិន​សិស្សានុស្សិត ចង់​កម្ចី​សិក្សាដើម្បី​បន្ត​ដំណើរក្នុងជីវិតជានិស្សិត​ទៅមុខ​ទៀត​។​

មុខងារ​ថ្មី​នៅ​គេហទំព័រ SALA គឺ​ ងាយស្រួល​រកសាកលវិទ្យាល័យ, ងាយស្រួលចុះឈ្មោះ​តាមសាកល ងាយស្រួល​រកមើលជំនាញផ្សេង​ៗ​, មានការណែនាំអំពីមុខជំនាញនិមួយៗ​និង​មុខងារ​ផ្សេងៗ​ដែល​មាន​សរសេរ​រៀបរាប់​ពីអត្ថប្រយោជន៍​នៃ​ជំនាញ​និមួយៗដូចជា វិស្វករ គ្រូបង្រៀន អ្នក​ច្នៃម៉ូឌ និងអ្នករចនា​ក្រាហ្វិកជាដើម។​

លោក សុខ លាភ បង្កើតគេហទំព័រ SALA Enrollment ធ្លាប់​ផ្ដល់​បទសម្ភាសន៍ជាមួយ​ក្រុម​ការងារ Sabay ថាការបង្កើត​ Platform នេះ​ឡើង​ចង់ឲ្យសិស្សចប់ទី១២ ទទួលព័ត៌មានថា តើមានសាកលវិទ្យាល័យ ឬវិទ្យាស្ថានប៉ុន្មាន? ហើយមានជំនាញសិក្សាអ្វីខ្លះ? ដូច្នេះពួកគាត់អាចប្រៀបធៀប និងសម្រេចចិត្តត្រឹមត្រូវ។

លោកក៏​មានគោលបំណងធំៗចំនួនពីរ គឺទីមួយ ជួយដល់សិស្សបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ស្វែងរកសាកលវិទ្យាល័យ រកជំនាញសិក្សា ឬដំណឹងអាហារូបករណ៍ទាំងអស់ និងទីពីរ (a school management platform) និងបំណងទីពីរ ជួយដល់វិទ្យាស្ថាន ឬបណ្ដាសាកលវិទ្យាល័យសម្រាប់ផ្ដល់ភាព​ងាយស្រួលភ្ជាប់ព័ត៌មាននិងទិន្នន័យឲ្យសិស្សចប់ទី១២ ក្នុងការ​ជ្រើសរើសជំនាញរបស់ខ្លួន​ទៅថ្ងៃ​អនាគត៕

អត្ថបទ៖ រក្សា