Apple Watch Series 8 ប្រើឈីបដដែល៣ជំនាន់មុន តែនឹងមានមុខងារពិសេសមួយមកលួងចិត្តអ្នកប្រើ

  • 2022-07-04 02:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារព័ត៌មានអន្តរជាតិ Bloomberg បានបង្ហាញថា Apple Watch Series 8 នឹងមិនផ្លាស់ប្តូរឈីបទេ ពោលគឺនៅបន្តប្រលឈីបដដែលតាំងពីជំនាន់ Series 6 មកម្លេះ។

ទន្ទឹមនឹងការធ្វើបែបនេះ Apple ក៏បានលួងចិត្តអ្នកគាំទ្រជាមួយនឹងមុខងារសុខភាពថ្មីឈ្មោះថា body-temperature detection សម្រាប់តាមដានកម្រិតសីតុណ្ហភាពរាងកាយរបស់អ្នកប្រើប្រាស់ផងដែរ។ មុខងារនេះដែរ គេជឿថានឹងមានវត្តមាននៅលើ Watch Series 8 ទាំងពីរម៉ូឌែលគឺម៉ូឌែលធម្មតា និងម៉ូដែលមាំធន់ (rugged edition) ផងដែរ។

គួរបញ្ជាក់ផងដែរថាការធ្វើបែបនេះនឹងធ្វើឲ្យ Apple Watch Series 8 ក្លាយជានាឡីកាដំបូងរបស់ Apple ដែលប្រើប្រាស់ឈីបដដែលលើសពី៣ជំនាន់៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម