សមាជិក TWICE កម្ទេចចោលបណ្ដាសារកុងត្រា ៧ឆ្នាំ ដោយសម្រេចបន្តការងារជាមួយ JYP ទៀត
- 2022-07-12 02:11:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជិក TWICE កម្ទេចចោលបណ្ដាសារកុងត្រា ៧ឆ្នាំ ដោយសម្រេចបន្តការងារជាមួយ JYP ទៀត
ចន្លោះមិនឃើញ
សមាជិកទាំង ៩ នាក់របស់ TWICE បានបន្តកុងត្រាជាមួយនឹងផលិតកម្ម JYP ជាថ្មី ក្រោយកុងត្រាចាស់ជិតអស់សុពលភាព។ នៅក្នុងសេចក្ដីប្រកាសដែលចេញដោយផលិតកម្ម JYP ដែលបានជូនដំណឹងទៅកាន់សារព័ត៌មាន SportsWorld បានបញ្ជាក់ថា TWICE បានសម្រេចរួមរស់បន្តជាមួយនឹងក្រុមហ៊ុន៖
«សមាជិក TWICE ទាំងអស់គ្នាបានបន្តកុងត្រារបស់ពួកគេជាមួយនឹងពួកយើងតទៀត នៅមុនថ្ងៃផុតកំណត់កិច្ចសន្យាផ្តាច់មុខដែលត្រូវបញ្ចប់នៅរដូវស្លឹកឈើជ្រុះខាងមុខ។ TWICE បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតកិត្យានុភាពរបស់ក្រុមហ៊ុន K-Pop គឺ JYP ដែលជាក្រុមហ៊ុននៃប្រភពការគាំទ្រសម្រាប់ការអភិវឌ្ឍន៍របស់ TWICE ជាក្រុមនារីតំណាងដែលបានយល់ព្រមបន្តកិច្ចសន្យាជាមួយគ្នា និងផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមកនេះ»។
JYP Entertainment នឹងបន្តផ្តល់ការគាំទ្រពេញទំហឹង ចំពោពភាពរីកចម្រើនរបស់ TWICE ក្នុងរយៈពេលវែង។ TWICE បានបង្ហាញខ្លួនលើកដំបូងក្នុងខែតុលា ឆ្នាំ ២០១៥ ដែលមានន័យថាកិច្ចសន្យារយៈពេល ៧ ឆ្នាំដំបូងរបស់ពួកគេត្រូវបានកំណត់ថានឹងផុតកំណត់នៅខែតុលា ឆ្នាំ ២០២២ តែពេលនេះក្រុមសម្រេចបន្តទៀតហើយ៕