Baleថា​ MLS មិន​មែន​ជា​លីគ​ចូលនិវត្តន៍​ទេ​ ខណៈ​គេ​នឹង​លេង​នៅ​ទីនេះ​ក្នុង​រយៈពេល​យូរ​

  • 2022-07-12 12:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Gareth Bale បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រកាស​ក្នុង​នាម​ជា​កីឡាករ​របស់​ក្លឹប​ Los Angeles កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ថា​ Major League Soccer (MLS) មិន​ជា​លីគ​ចូល​និវត្តន៍​នោះ​ទេ​ ដោយ​គេ​នឹង​លេង​នៅ​ទី​នេះ​ក្នុង​រយៈពេល​យូរ​។

Bale បាន​និយាយ​ថា​៖" ខ្ញុំ​មិន​មក​លេង​ទី​នេះ​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ​។ ខ្ញុំ​គិត​ថា​មក​លេង​ទី​នេះ​គឺ​អាច​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​ច្រើន​ដើម្បី​បន្ត​ចូល​រួម​ប្រកួត​នៅ​ Euro ហើយ​យើង​មិន​ដឹង​មុន​បាន​នោះ​ទេ​ ប្រហែល​ខ្ញុំ​អាច​ចូល​កម្មវិធី​ហ្នឹង​បាន​ម្ដង​ទៀត​។ នេះ​ជា​គោលដៅ​ខ្ញុំ។ ខ្ញុំ​មក​ទី​នេះ​គឺ​ដើម្បី​ចូល​រួម​ចំណែក​ឲ្យ​បាន​ច្រើន​ ហើយ​ខ្ញុំ​ពិត​ចង់​ផ្ដើម​មែន​ទែន​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​ធ្លាប់​មើល​ការ​ប្រកួត​នៅ​ MLS នេះ​រហូត​មក​ តែ​ដោយ​សារ​តែ​រវែង​ម៉ោង​ខុស​គ្នា​ វា​ពិបាក​តែ​ខ្ញុំ​នៅ​ព្យាយាម​ដោយ​មើល​តាម​ទូរទស្សន៍​។ ស្តង់ដារ​នៅ​ទី​នេះ​គឺ​កើន​ឡើង​ច្រើន​ វា​ល្អ​ជាង​ច្រើន​ណាស់​ ច្រើន​ជាង​អ្វី​ដែល​អ្នក​នៅ​អឺរ៉ុប​បាន​គិត​។ លីគ​កាន់​តែ​ល្អ​ប្រសើរ​ ទីលាន​កាន់​តែ​ធំ​ និង​ក្រុម​កាន់​តែ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​។ ខ្ញុំ​មិន​ឃើញ​ថា​ MLS ជា​លីគ​ចូល​និវត្តន៍​នោះ​ទេ​ឥឡូវ​នេះ​។ វា​ជា​លីគ​ទាមទារ​កាយ​សម្បទា​ខ្ពស់​។ ក្លឹប​នេះ​ជា​ក្លឹប​ថ្មី​ទេ​ តែ​វា​អារម្មណ៍​ថា​វា​បាន​កើត​ឡើង​យូរ​ណាស់​មក​ហើយ​អញ្ចឹង​។ ខ្ញុំ​តៀម​ជា​និច្ច​ដើម្បី​ចូល​រួម​ចំណែក​ជា​មួយ​ក្លឹប​នេះ​ "។

Bale បាន​ចុះ​កុងត្រា​មក​លេង​ឲ្យ​ Los Angeles រយៈពេល​១ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣​ខាង​មុខ​៕

ប្រភព៖ Marca   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី