ភ្ញាក់ផ្អើល សាន ផានិត មានជំងឺស្រួចស្រាវពីរមុខ ត្រូវចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

  • 2022-07-20 02:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសវ័យជ្រេ សាន ផានិត ត្រូវបានអតីតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច ជួបដោយចៃដន្យនៅក្នុងបន្ទីរពេទ្យមួយ គ្រាដែលលោកទៅសួរសុខទុក្ខម្ដាយមីងរបស់លោកដែលកំពុងសង្គ្រោះនៅទីនោះដែរ។

បើតាមលោក សុះ ម៉ាច តារាចម្រៀង សាន ផានិត ត្រូវគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយគ្រូពេទ្យជំនាញបានវះកាត់គ្រលៀន និងដាក់ដាក់រឺស័របេះដូងនៅក្នុងបន្ទប់ជាមួយម្ដាយមីងរបស់លោកដែរ ប៉ុន្ដែពេលនេះលោក សាន ផានិត បានរួចផុតពីគ្រោះភ័យហើយ។

ដ្បិតលោក សាន ផានិត រួចផុតពីគ្រោះដ៏ធំលើកនេះ ប៉ុន្ដែលោកត្រូវបន្ដប្រើថ្នាំ និងតាមដានជំងឺពីវេជ្ជបណ្ឌិតរហូតដល់សុខភាពរបស់លោកបានប្រសើរ១០០%។ លោក សុះ ម៉ាច ដែលបានជួបជាមួយលោក សាន ផានិត ផ្ទាល់ មិនបានបញ្ជាក់ថាលោកកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យមួយណានោះទេ ហើយស្ថានភាពចុងក្រោយរបស់អ្នកទាំងពីរយ៉ាងណាទៅហើយក៏មិនទាន់បានបញ្ជាក់ដែរ។

Sabay បានព្យាយាមទាក់ទងសុំព័ត៌មានបន្ថែមលើរឿងនេះពីប្រធានសមាគមសិល្បករខ្មែរអ្នកស្រី ចន ច័ន្ទលក្ខិណា និងលោក សុះ ម៉ាច ព្រមទាំងលោក សាន ផានិត តាមរយៈទូរស័ព្ទ ប៉ុន្ដែគិតត្រឹមម៉ោង៩ កន្លះព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះមិនទាន់អាចទាក់បាននៅឡើយ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី